សម្តេចតេជោ៖ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមរំពឹងសម្រេចបាន១០ពាន់លានដុល្លារក្នុងឆ្នាំ២០២២

ដោយ៖ សុផារី

អាមេរិក៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៤ខែឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម សម្រេចបានទំហំទឹកប្រាក់៤,២ពាន់លានដុល្លារអាមេរិក ហើយរំពឹងថា នឹងសម្រេចបានរហូតដល់ទៅ១០ពាន់លានដុល្លារ ពេញមួយឆ្នាំ២០២២។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាស ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ ជាង២ពាន់នាក់ នៅរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយ ២០២០ ២០២១ ក្នុងឆ្នាំ២០២១ យើងសម្រេចបានរហូតដល់៩ពាន់៥រយលានដុល្លារ ក្នុងរយៈពេល៤ខែនេះ យើងសម្រេចបាន៤០០០ពាន់លានទៀត អញ្ចឹងឆ្នាំនេះ អាចឡើងដល់១០ពាន់លាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម ច្រើនជាងវៀតណាមនាំមកកម្ពុជា។

សម្តេចបានមានប្រសាសន៍ថា “ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃឡើងដល់១១ពាន់លានដុល្លារ ប៉ុន្តែការនាំចូលពីថៃមកកម្ពុជា មិនមានតុល្យភាពគ្នាទេ គឺក្នុងចំណោម១១ពាន់លានដុល្លារនេះ នាំចូលពីថៃរហូតដល់ទៅ៩ពាន់លានដុល្លារ ខណៈកម្ពុជានាំចូលទៅថៃ ត្រឹមតែ២ពាន់លានដុល្លារទេ”។

សម្តេចបានថ្លែងថា “ដើម្បីជម្រុញទំហំពាណិជ្ជកម្ម ប្រទេសកម្ពុជាត្រូវសន្ទនាគ្នារវាងប្រទេសជិតខាង មិនមែនត្រឹមតែជាមួយប្រទេសវៀតណាមទេ តែជាមួយប្រទេសឡាវ និងប្រទេសថៃ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here