ភាគហ៊ុនដែលជនបរទេសកាន់កាប់ក្នុងទីផ្សារអារ៉ាប៊ីសាអូឌីតឈានដល់ទំហំទឹកប្រាក់ ៧០ពាន់លានដុល្លារ

ដោយៈសុខុម

រីយ៉ាដ: ចំនួនភាគហ៊ុនដែលវិនិយោគិនបរទេស បាននិងកំពុងកាន់កាប់នៅក្នុងទីផ្សារភាគហ៊ុន នៃប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើងយ៉ាងគំហុករហូតឈានដល់៧០ពាន់លានដុល្លារអាមេរិក គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០២១។

កំណើនដ៏ខ្ពស់នៃភាគហ៊ុន ដែលកាន់កាប់ដោយវិនិយោគិនបរទេសនេះកើតមានឡើង ស្របពេលព្រះរាជាណាចក្រមួយនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៩ ខែមេសា។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់អាជ្ញាធរទីផ្សារមូលធន (Capital Market Authority) បានបង្ហាញថា ភាពទាក់ទាញជាងមុន នៃទីផ្សារបានជំរុញឱ្យភាគហ៊ុន ដែលកាន់កាប់ដោយវិនិយោគិនបរទេស នៅក្នុងទីផ្សារភាគហ៊ុនប្រទេសនេះ កើនឡើង៥៤%នៅត្រឹមដំណាច់ឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០។

អាជ្ញាធរទីផ្សារមូលធន មានបំណងចុះបញ្ជីក្រុមហ៊ុន និងផលិតផលវិនិយោគបន្ថែមទៀតនៅឆ្នាំនេះ អភិវឌ្ឍទីផ្សារមូលបត្រ Sukuk និងជំរុញភាពទាក់ទាញ នៃទីផ្សារមូលធនរបស់ព្រះរាជាណាចក្រមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរនេះបានបន្ថែមទៀតថា ខ្លួននឹងបន្តគាំទ្រការផ្លាស់ប្ដូរទៅជាឌីជីថល នៅក្នុងសេវាកម្មហិរញ្ញវត្ថុ អភិវឌ្ឍស្ថាប័នហេដ្ឋារចនាសម្ព័ន្ធនានា និងប្រើប្រាស់ហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិក្នុងវិស័យទាំងនេះ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here