ធនាគារ អ អេច ប៊ី (ខេមបូឌា) ម∙ក សម្ពោធជាផ្លូវការសម្រាប់ការដាក់អោយប្រើប្រាស់កាតឥណពន្ធវីសា និងម៉ាស្ទ័រកាត សម្រាប់អតិថិជនរបស់ខ្លួននៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈការណែនាំនូវវឌ្ឍនភាពថ្មីចុងក្រោយរបស់ខ្លួនក្នុងវិស័យឌីជីថល ធនាគារ អ អេច ប៊ី បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកាតឥណពន្ធថ្មី នៅសណ្ឋាគារ ហៃយ៉ាត ភ្នំពេញ កាលពីថ្ងៃទី ២៧ មេសា ២០២២ ។ កាតថ្មីនេះផ្តល់ជូននូវជម្រើសសម្រាប់អតិថិជនជាមួយ កាតបីប្រភេទរួមមាន ឡៃហ្វស្តាល៍ (Lifestyle) ផ្លាទីនៀម (Platinum) និង ព្រីមៀរ៍ (Premier) អតិថិជននឹងទទួលបានអត្ថប្រយោជន៍នៅពេលប្រើប្រាស់ កាន់តែមានភាពងាយស្រួល និងចំណុចពិសេសៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជន។


សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ RHB ឱ្យដឹងថា តាមរយៈការផ្លាស់ប្តូរពីកាត អេធីអឹម ធម្មតា មកជាម្ចាស់កម្មសិទ្ធិកាតឥណពន្ធធនាគារ អ អេច ប៊ី អតិថិជន កាន់តែរីករាយបន្ថែមទៀត ជាមួយនឹងយុទ្ធនាការនៃ “កាន់តែច្រើនបន្ថែមក្នុងកាតតែមួយ កាន់តែមានភាពបត់បែន”។ ក្រោមយុទ្ធនាការនេះម្ចាស់កម្មសិទ្ធិកាតប្រភេទ ឡៃហ្វស្តាល៍ ផ្លាទីនៀម និង ព្រីមៀរ៍ នឹងរីករាយជាមួយអត្ថប្រយោជន៍បន្ថែម ដូចជាការប្រើប្រាស់កាន់តែងាយស្រួល ការបញ្ចុះតម្លៃកាន់តែសម្បូរបែប និងការទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើនពីដៃគូដឹកជញ្ជូន និងដៃគូអាជីវកម្ម ដែលប្រកាសជូននាពេលឆាប់ៗខាងមុខនេះ ហើយគាំទ្រការប្រើប្រាស់ដោយ Visa និង MasterCard។

ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល ដែលបានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត ទទួលបានការគាំទ្រពី Silverlake អ្នកសារព័ត៌មាន ព្រមទាំង influencer ដែលត្រូវបានអញ្ជើញជាសាក្សី ខណៈដែលលោក Wong Kee Poh នាយកប្រតិបត្តិនៃធនាគារ អ អេច ប៊ី កម្ពុជា, លោក Alex Lim នាយកប្រតិបត្តិរងនៃធនាគារ អ អេច ប៊ី កម្ពុជា, លោក Leong Moon Fei ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម, អ្នកនាង ជុំ ម៉ូនីកា និង ជា ខេលី អ្នកតំណាងមកពី Visa, លោក តេក សុផល អ្នកតំណាងមកពី MasterCard បានអញ្ញើញចូលរួមសម្ពោធកាតថ្មីនេះ ដោយដាក់បញ្ចូលកាត អេធីអឹម ធម្មតា ទៅក្នុងម៉ាស៊ីន និងណែនាំជា ការសម្ភោធជាផ្លូវការ នៃកាតឥណពន្ធថ្មីជាមួយអត្ថប្រយោជន៍ជាច្រើន ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


ម្ចាស់កម្មសិទ្ធិកាត អេធីអឹម បច្ចុប្បន្ន អាចធ្វើការផ្លាស់ប្តូរមកប្រើជាកាតឥណពន្ធវិញដោយឥតគិតថ្លៃ នៅសាខាណាមួយដែលនៅជិតបំផុត។ ស្របពេលនេះផងដែរ គ្រប់អតិថិជនដែលចុះឈ្មោះបង្កើតគណនីថ្មីជាមួយការប្រើប្រាស់កាតឥណពន្ធ នឹងទទួលបានសំបុត្រកុនដោយឥតគិតថ្លៃ ហើយបន្ថែមលើនេះសម្រាប់អតិថិជន ១៥០ នាក់ដំបូង នឹងទទួលបានកាដូរជាច្រើនពីលើសំបុត្រកុន នេះផងដែរ។
អ្នកនាង ជុំ ម៉ូនីកា ដែលជាអ្នកគ្រប់គ្រងរបស់ Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា Visa មានក្តីសោមនស្សរីករាយពេកក្រៃដែលត្រូវបានផ្តល់ទំនុកចិត្តធ្វើជាដៃគូរបស់ អ អេច ប៊ី សម្រាប់ការដាក់ឱ្យប្រើប្រាស់កាតឥណពន្ធថ្មី ដើម្បីផ្តល់ជូនអតិថិជននូវសេរីភាពកាន់តែទូលំទូលាយ និងកាន់តែពិសេសក្នុងការទូទាត់ផ្សេងៗ ។

អ្នកនាងបន្តថា យើងកំពុងកសាងទំនាក់ទំនងដើម្បីធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងឆាប់រហ័សដែលស្ថិតនៅលើចង្អុលដៃរបស់យើង។ តាមរយៈបណ្តាញដ៏ទូលំទូលាយ ធ្វើឱ្យ Visa ក្លាយជាម៉ាស៊ីនដ៏សំខាន់មួយនៃពាណិជ្ជកម្ម យើងសង្ឃឹមថានឹងអាចបង្កើនល្បឿននៃភាពរីកចម្រើនសេដ្ឋកិច្ចឌីជីថលជាតិ ដែលអាចឱ្យយើងរីកចម្រើនកាន់តែឆាប់រហ័សទាំងអស់គ្នា ។


រួមបន្ថែមលើនេះ “MasterCard មានភាពរីករាយក្នុងការក្លាយជាដៃគូរបស់ អ អេច ប៊ី ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសនៃការទូទាត់ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់។ កាតឥណពន្ធថ្មីរបស់ អ អេច ប៊ី ត្រូវបានបង្កើតឡើងជាពិសេសដើម្បីបំពេញតម្រូវការនៃការរស់នៅតាមបែបឌីជីថលរបស់អតិថិជន។ ម្ចាស់កម្មសិទ្ធិកាតថ្មីនេះ អាចប្រើប្រាស់បានដោយគ្មានក្តីបារម្ភនៅពេលដឹងច្បាស់ថារាល់ប្រតិបត្តិការនីមួយៗ ទាំងអនឡាញ និងអហ្វឡាញ សុទ្ធតែត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាពល្អបំផុត” លោក Winnie Wong អ្នកគ្រប់គ្រងរបស់ MasterCard ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានមានប្រសាសន៍។
សម្រាប់ព័ត៌មានបើកគណនីប្រើប្រាស់កាតឥណពន្ធ សូមទំនាក់ទំនងមកកាន់ Call our Customer Care Centre 1800-20-8118

LEAVE A REPLY

Please enter your comment!
Please enter your name here