សម្តេចតេជោ ៖ ការនាំចេញរបស់កម្ពុជាកើនឡើងជាង៣៣ភាគរយ នៅដើមឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ការនាំចេញកើនឡើងជាង៣៣% នៅដើមឆ្នាំ ២០២២ នេះមកពីការគ្រប់គ្រងរបស់កម្ពុជាបានល្អ ទោះកម្ពុជានិងពិភពលោកទាំងមូលប្រឈមនឹងវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ក្រសួងអបរ៉ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅថ្ងៃតិ២៧ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចបានមានប្រសាសន៍អះអាងថា ”កំណើននៃការនាំចេញរបស់យើងកើនឡើងជាង៣៣ភាគរយ នៅដើមឆ្នាំ២០២២នេះ មិនមែនជាបញ្ហាតូចតាចនោះទេ។ នេះមកពីការគ្រប់គ្រងរបស់យើងបានល្អ នេះបណ្ដាលមកពីការគ្រប់គ្រងនូវសកម្មភាពសេដ្ឋកិច្ចសង្គម គ្រប់គ្រងកូវីដបានល្អ ឈានទៅជះឥទ្ធិពលដល់ផលិតកម្ម ហើយកើន៣៣ភាគរយនេះ ក៏កើនទៅកាន់ទីផ្សារធំៗ ដែលជាចំណុចត្រូវមើលឃើញ”។

សម្តេចបន្តថា “កូវីដវាយប្រហារម្ខាងហើយ ឥលូវសង្គ្រាមរុស្ស៊ី អ៊ុយក្រែន កំពុងវាយប្រហារពេលពិភពលោកទាំងមូល។ បើនិយាយពីបញ្ហាសេដ្ឋកិច្ច វាស្មើនឹងសង្គ្រាមលោកលើកទី៣ ផលប៉ះពាល់វាធ្ងន់ធ្ងរពេក”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here