កម្ពុជាគ្រោងរៀបចំកម្មវិធី Angkor Food Summit នៅក្នុងខេត្តសៀមរាប នៅចុងឆ្នាំ២០២២នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងអាជ្ញាធរជាតិអប្សរា បានគាំទ្រនូវគំនិតក្នុងការរៀបចំកម្មវិធី Angkor Food Summit ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២២នេះ ខណៈអាជ្ញាធរកំពុងសិក្សាពីរបៀបរបបរស់នៅរបស់ប្រជាជនក្នុងតំបន់ ជាមួយម្ហូបអាហារ ដើម្បីជម្រុញការងារនេះឱ្យបានជោជ័យ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងអាជ្ញាធរជាតិអប្សរា បានគាំទ្រនូវគំនិតក្នុងការរៀបចំកម្មវិធី Angkor Food Summit ដែលគ្រោងធ្វើនៅចុងឆ្នាំ២០២២នេះ នៅលើទឹកដីវប្បធម៌ប្រវត្តិសាស្រ្ដសៀមរាប ក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់ស្ថាប័ន Gourmand World Cook Book Awards ដែលមានលោក Guillaume Roussy ជាតំណាងកម្មវិធី និងជាប្រធានក្រុមហ៊ុន LES VINS DE SAUMUR។

កម្មវិធីនេះត្រូវបានមើលឃើញថា នឹងជួយលើកស្ទួយវិស័យម្ហូបអាហារនៅប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្នែកវប្បធម៌ផង និងទំនាក់ទំនងផ្នែការទូតផង ជាពិសេសបង្ហាញពីរបៀបរបបនៃសង្គមខ្មែរផងដែរ។

កាលពីឆ្នាំ២០២១កន្លងទៅ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ សៀវភៅឈ្មោះថា “រសជាតិអង្គរ” រៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Gourmand World Cook book Awards ដែលបានរៀបចំឡើងនៅប្រទេសបារាំង ហើយទទួលពានរង្វាន់សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេនៅតំបន់អាស៊ី៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here