CDCអនុម័តទុនវិនិយោគ៨,៦លានដុល្លារលើគំរោងសាងសង់ រោងចក្រកាត់ដេរថ្មី

  ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុន QMDJ (CAMBODIA) CO., LTD វិនិយោគ៨,៦លានដុល្លារ បង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់មួយកន្លែង នៅភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២២ មេសាបានឲ្យដឹងថា គម្រោងរោងចក្រនេះ នឹងអាចបង្កើតការងារបានចំនួនជិត៥០០កន្លែង ដល់ប្រជាជនក្នុងតំបន់។

ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៧គម្រោង ក្រោមទុនវិនិយោគសរុបរហូតដល់ជិត២៤០០លានដុល្លារអាមេរិក៕

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here