រុស្ស៊ីបាញ់សាកល្បងកាំជ្រួចមីស៊ីលនុយក្លេអ៊ែរដើម្បីគំរាមលោកខាងលិច

ដោយៈសុខុម

មូស្គូ: រុស្ស៊ី បានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរថ្មីមួយ គ្រាប់ដែលបុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានអួតកាលពីថ្ងៃពុធ ទី២០ ខែមេសាថា នឹងធ្វើឱ្យសត្រូវរបស់ក្រុងមូស្គូ ខ្លបខ្លាច និងពិចារណាសាជាថ្មី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា។

ការបាញ់សាកល្បងអាវុធមហាប្រល័យ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង ក្រោយការបញ្ឆេះសង្គ្រាមរបស់រុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានឈានចូលរយៈពេល២ខែ និងស្របពេលរុស្ស៊ី កំពុងទទួលរងទណ្ឌកម្មជុំទិសដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ហើយក្នុងពេលនោះយោធាបានប្រាប់លោកថា កាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបធុន Sarmat ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ ត្រូវបានបាញ់សាកល្បងជាលើកដំបូងពីតំបន់ Plesetsk នាភាគពាយព្យនៃប្រទេសរុស្ស៊ី ហើយបានវាយប្រហារគោលដៅ នៅឧបទ្វីប Kamchatka ចម្ងាយជិត៦.០០០គីឡូម៉ែត្រ។

ការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីប Sarmat ដែលស្ថិតក្រោមការអភិវឌ្ឍអស់ជាច្រើនឆ្នាំនេះ មិនបានធ្វើឱ្យលោកខាងលិចព្រឺរោម ឬខ្លាចញញើតឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រហូតមកទល់ពេលនេះ ប្រទេសរុស្ស៊ី មិនទាន់អាចវាយដណ្តើមយកទីក្រុងធំៗ ណាមួយរបស់អ៊ុយក្រែនបាននៅឡើយទេ ចាប់តាំងពីខ្លួនបានបញ្ជូនទាហានរាប់សែននាក់ ចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ទោះជាយ៉ាងណា ភ្លាមៗក្រសួងការពារជាតិអ៊ុយក្រែន មិនអាចទាក់​ទងសុំការធ្វើអត្ថាធិប្បាយបានទេ ជុំវិញការបាញ់សាកល្បងកាំជ្រួចមីស៊ីលនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here