ក្រសួងពាណិជ្ជកម្មនឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី នាខែកក្កដាខាងមុខ

ដោយ៖ សូរិយា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៤ ដល់១៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនរៀបចំពិព័រណ៍ និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។

យោងតាមសេចក្តីជូនដំណឹងស្ដីពី ការរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី របស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៩ មេសា ឆ្នាំ២០២២ បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ និងទទួលបានជោគជ័យអស់រយៈពេល១៦ឆ្នាំរួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍អន្ដរជាតិជាង២២០ក្រុមហ៊ុន មកពីប្រទេសចំនួន២២ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមអ្នកសម្របសម្រួលការងារពិព័រណ៍ជូនគណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសសិង្ហបុរី ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើនេះ គឺអាចធ្វើការទំនាក់ទំនងមកក្រសួងពាណិជ្ជកម្ម ឬតាមរយៈក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ផ្ទាល់ក៏បាន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here