សម្តេចតេជោនឹងអញ្ជើញជាអធិបតីសម្ភោធគំរោងការពារទឹកជំនន់តម្លៃ៣០លានដុល្លារក្រោមជំនួយជប៉ុននៅថ្ងៃនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរ៉ុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡា​យ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤នៅថ្ងៃនេះ។

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះបានចំណាយថវិកាទឹកប្រាក់សរុប ប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។

គម្រោងនេះរួមមាន ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង៨.២គីឡូម៉ែត្រ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង៤.៤គីឡូម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

គម្រោងសាងសង់សំណង់ដូចរៀបរាប់ខាងលើ ដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ត្រូវបានសម្តេ ចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ពីទីក្រុងខ្មោចដ៏ស្ងប់ស្ងាត់ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ បច្ចុប្បន្នរាជធានីភ្នំពេញ បានបោះពួយការអភិវឌ្ឍយ៉ាងលឿនលយ។ កំណើនយានយន្តដ៏គំហុក, បញ្ហាកកស្ទះចរាចរណ៍, បញ្ហាផ្ទះសម្បែង, បញ្ហាបរិស្ថាន, ការគំរាមកំហែងពីទឹកជំនន់ពីប្រព័ន្ធទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ព្រមទាំងបញ្ហាមួយចំនួនទៀត បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ដើម្បីឆ្លើយតបបញ្ហាប្រឈមនេះ ទាមទារឲ្យរាជរដ្ឋាភិបាល លើកជាវិធានការធំៗជាច្រើន ក្នុងន័យឲ្យការអភិវឌ្ឍរាជធានីភ្នំពេញ មាននិរន្តភាព និងស្ថេរភាពពិតប្រាកដ។

LEAVE A REPLY

Please enter your comment!
Please enter your name here