រដ្ឋាភិបាលបង្ហាញពីផែនការអភិឌ្ឍនិងទាក់ទាញវិនិយោគលើវិស័យ យានយន្តនិងអេឡិត្រូនិក

       ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុក្រោយនេះ វិស័យយានយន្តនិងវិស័យអេឡិចត្រូនិកកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីសក្ដានុពល និងឱកាសនៃការវិនិយោគវិស័យទាំងនេះ នៅកម្ពុជាផងដែរ។

កាលពីព្រឹកថ្ងៃទី១៩ មេសា ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំនូវកិច្ចប្រជុំពិភាក្សា នៃគណៈកម្មាធិការគោនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍនិងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក ។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា ដោយផ្អែកលើលទ្ធភាព និងសក្ដានុពលជាក់ស្ដែង ក្រៅពីវិស័យផ្សេងៗទៀត រាជរដ្ឋាភិបាលបានកំណត់យក វិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្ដានុពលសម្រាប់ជម្រុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវ៉ាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញក្នុង ក្របខណ្ឌយុទ្ធសាស្ត្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ។

សេចក្ដីប្រកាសដដែលឱ្យដឹងថា តាមរយៈនេះ ក្រុមការងារអន្តរក្រសួង ស្ថាប័ន បានសហការជាមួយការិយាល័យបរទេស សហធនរដ្ឋ ការអភិវឌ្ឍ នៃចក្រភពអង់គ្លេស និងក្រុមហ៊ុនBCG ក្នុងការអនុវត្តកម្មវិធីពន្លឿនការគាំទ្រ សេដ្ឋកិច្ច ក្នុងដំណាក់កាលជំងឺកូវីដ១៩ សំដៅជំរុញ និងលើកកម្ពស់វិស័យទាំងពីរបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាលទ្ធផល ឯកសារចំនួនពីរត្រូវបានរៀបចំឡើងដើម្បីបង្ហាញ ពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្ដួចផ្ដើម សម្រា់បការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលក្នុងនោះរួមមាន

ទី១ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយាន

យន្តៈ

មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្ត នៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវ៉ាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្តដែលមានលក្ខណៈស្មុគ្រស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។

២. ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិកៈ

មានគោលបំណងប្រែក្លាយប្រទេសកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ ដែលផលិតគ្រឿងបន្លាស់ អេឡិចត្រូនិក ជាច្រើនប្រភេទ ផលិតគ្រឿងបង្គុំពាក់កណ្ដាលសម្រេ​ច និងផលិតផលសម្រេច ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់និងពិភពលោក។

លោកវង្សី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងកាលពីពេលកន្លមកថា ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាបានធ្វើពិពិធកម្ម គួរឱ្យកត់សម្គាល់ ដោយបានងាកទៅផលិតនូវទំនិញ ដែលមានតម្លៃខ្ពស់សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាគ្រឿងអេឡិចត្រូនិក កង់ ជាដើម ដែលធ្វើឱ្យការនាំចេញរបស់កម្ពុជា ក្នុងបរិបទកូវីដ១៩ នៅតែបន្តមានទំហំទឹកប្រាក់ធំដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here