មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តកោះកុងចុះសិក្សាសំណើរសុំវិនិយោគ ចំនួន៥ពីវិស័យឯកជន

      ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយលោកអ៊ុក សិុភ័ត្រាអភិ​បាលរងខេត្ត និងមន្រ្តីពាក់ព័ន្ឋបានចុះពិនិត្យគំរោងស្នើសុំវិនិយោគរមណី​យដ្ឋានចំនួន៥ នៅក្នុងមូលដ្ឋានមួយចំនួនក្នុងខេត្តនេះ។

ក្រុមមន្រ្តីបានចូលរួមចុះពិនិត្យ សិក្សាទីតាំងជាក់ស្តែងលើករណីស្នើសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៥គម្រោ​ង ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ត ឃុំជំនាប់ ស្រុកថ្មបាំង។

លោកអ៊ុក សុភ័ត្រាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា ដើម្បីជំរុញឲ្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ ប្រព្រឹត្តិទៅ ដោយភាពល្អប្រសើរ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំបានស្នើសុំនូវចំណុច មួយចំនួននៅពេលអ្នកស្នើសុំវិនិយោគ ទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន ដូចជា ទី១-ក្រុមហ៊ុនត្រូវអនុវត្តការងារឲ្យស្របនឹងនីតិវិធី និងគោលការណ៍ណែនាំនានា ពីក្រសួងបរិស្ថាន និងត្រូវរៀបចំឲ្យមានផែន​ការមេឲ្យបានច្បាស់លាស់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ឲ្យបានសមស្របតាមផែនការ។

ទី២- ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់ នៃគម្រោងឱ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
                                                                                                                                                                                                                                                 ទី៣-សូមផ្តល់កិច្ច​​សហការឳ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាយថាហេតុ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤-សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឳកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here