IFCសន្យាជួយជំរុញភាពប្រកួតប្រជែង និងជំរុញកំណើនប្រកបដោយចីរភាព ក្នុងវិស័័យកាត់ដេរកម្ពុជា

        ដោយៈលក្ខិណា

ភ្នំពេញៈ ទោះបីជាមានការប្រឈមនឹងជំងឺ កូវីដ១៩ ក៏ដោយក្ដី ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ និងវាយនភណ្ឌ ក្នុងស្រុកបានកាត់បន្ថយការប្រើប្រាស់ថាមពល និងទឹក តាមរយៈដំណោះស្រាយប្រកបដោយនិរន្តរភាពជាច្រើនក្រោមកម្មវិធីរបស់ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ IFC  បានឲ្យដឹងថា ជាផ្នែកមួយ នៃកម្មវិធីកែលម្អកម្ពុជារបស់ IFC ក្រុមហ៊ុនផ្គត់ផ្គត់ចំនួន១០ដែ​លមានប្រតិបត្តិការកាត់និងដេរ និងបោកគត់សម្លៀកបំពាក់បានអនុវត្តវិធានការស្ដីពី ប្រសិទ្ធភាពធនធានក្នុងឆ្នាំ២០១៩ និង២០២០ ដោយសន្សំសំចៃការប្រើប្រាស់ថាមពលបាន១៨ភាគរយ និងសន្សំសំចៃការប្រើប្រាស់ទឹកបាន២៩ភាគរយ ។

ទឹកគឺជាវិធានការមួយ ដែលជួយបង្កើនផលិតភាព ហើយក៏ជួយដល់ការអនុវត្តន៍គោលដៅអាកាសធាតុរបស់ប្រទេសផងដែរ។

ក្នុងរយៈពេល២២ខែ ក្រុមហ៊ុនផលិតដែលបានចូលរួមបានអនុវត្តការរួមបញ្ចូល នៃគំនិតផ្ដួចផ្ដើមស្ដីពី ប្រសិទ្ធភាពធនធានដែលមានតម្លៃទាប និងស្មុគ្រស្មាញ ដូចជា វិធានការបង្ការ ដើម្បីជៀសវាងការបាត់បង់ចំហាយទឹក ឬការប្រើប្រាស់ប្រព័ន្ធលាងសម្អាត ដែលមានប្រសិទ្ធភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារជំងឺរាតត្បាត រហូតមកដល់ពេលនេះអនុសាសន៍ប្រហែលជា៦០ភាគរយត្រូវបានអនុវត្ត។ នៅពេលដែលបានអនុវត្តបានពេញលេញ ហើយអន្តរាគមន៍ទាំងនេះ អាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់២៥ភាគរយធៀបនឹងតួលេខក្នុងឆ្នាំ២០១៨ ។

របាយការណ៍របស់IFC បានឱ្យដឹងទៀតថា ឧស្សាហកម្មកាត់ដេររបស់កម្ពុជា ផ្ដល់ការងារដល់កម្មករជាង៧៥ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី រួមចំណែកដល់ជាង១ភាគ៣ នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេស ។ ជាមួយនឹងទឹកប្រាក់នាំចេញ សម្លៀកបំពាក់ចំនួន១១,៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១។

វិស័យនេះ នៅតែបន្តជាអ្នកនាំចេញដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយ ថ្លៃចំណាយលើថាមពលកម្រិតខ្ពស់ គួបផ្សំនឹងផលិតភាពទាប ធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ ។

លោកស្រី រ៉ាណា ខារ៉ាដឈែល ហាឌែដ នាយកIFC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើផ្នែកផលិត កសិ-ធុរកិច្ច និងសេវាកម្មបានមានប្រសាសន៍ថា ថាមពលតម្លៃខ្ពស់ និងផលិតភាពទាបបានជះឥទ្ធិពល ដល់ភាពប្រកួតប្រជែង នៃឧស្សាហកម្មកាត់ដេររបស់កម្ពុជា។ លោកស្រីបន្តថា នេះជាមូលហេតុដែលIFC បាននិងកំពុងគាំទ្រដល់គោលនយោបាយបៃតង នៃខ្សែច្រវ៉ាក់តម្លៃវាយនភណ្ឌ សកនៅកម្រិតមូលដ្ឋាន ដើម្បីលើកកម្ពស់កំណើនវិស័យឯកជន ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ផលិតករក្នុងស្រុក ។

ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក ដែលមានការអនុវត្តប្រកបដោយនិរន្តរភាពប្រសើរជាងមុន នឹងទទួលបានការលើកទឹកចិត្ត ក្នុងការកំណត់ថ្លៃពីកម្មវិធីហិរញ្ញប្បទាន ដល់ក្រុមហ៊ុនផ្គត់ផ្គង់ពាណិជ្ជកម្មសាកល របស់IFC ដែលផ្ដល់ហិរញ្ញប្បទានរយៈពេលខ្លី ដល់ក្រុមហ៊ុនផ្គត់ផ្គង់ ដែលនាំចេញទៅកាន់អ្នកទិញអន្តរជាតិ តាមរយៈការបញ្ចុះតម្លៃវិក្ក័យបត្រ នៅពេលពួកគេទទួលបានការយល់ព្រមពីអ្នកទិញ។ នៅឆ្នាំ២០២១ កម្មវិធីហិរញ្ញប្បទានដល់ក្រុមហ៊ុនផ្គត់ផ្គង់ពាណិជ្ជកម្មសកល បានផ្ដល់ហិរញ្ញប្បទានចំនួន២៧៦លានដុល្លារអាមេរិកដល់ក្រុមហ៊ុនផ្គត់ផ្គង់នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here