កំពង់ផែស្វយ័តក្រុងព្រះសីហនុស្រូបបានផលចំណេញជាង ៣៤២ពាន់លានរៀល

ដោយៈ សុផារី

ក្រុងព្រះសីហនុៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់រយៈពេល ១២ខែឆ្នាំ២០២១ រកបានចំណូលសរុបចំនួន៨៥,៥៨លានដុល្លាអាមេរិក កើនឡើងចំនួន៧,៦៣លានដុល្លាអាមេរិក ស្មើនឹង៩,៧៩% បើធៀបនឹងរយៈពេល១២ខែនៃឆ្នាំ២០២០។

បើតាមរបាយការណ៍ប្រចាំឆ្នាំ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចេញផ្សាយនៅដើមខែមេសា ឆ្នាំ២០២២នេះបានឱ្យដឹងថា សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៣៤២.៣៤៩.២២៩.០០០រៀល កើនឡើងចំនួន៣០.៥៣៥.៤៦០.០០០រៀល ស្មើនឹង៩,៧៩% បើធៀបនឹងរយៈពេល១២ខែនៃឆ្នាំ២០២០។

ផលចំណេញសុទ្ធក្នុងការិយបរិច្ឆេទ មាន៩៣.៧០៧.៣៩០.០០០រៀល កើនឡើងចំនួន ៦៧.០៩៩.៧៩៦.០០០រៀល ស្មើនឹង២៥២,១៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១នេះ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន១.៤២៧.១៤៩.​៦៧០​.០០០រៀល កើនឡើងចំនួន៣៧.៣០៦.៩៦៩.០០០រៀល ស្មើនឹង២,៦៨% និងមូលធនសរុបមាន ចំនួន៧៨៣.៨៩៤.១៥៩.០០០រៀល កើនឡើងចំនួន៨១.៥៣២.៧៤១.០០០រៀល ស្មើនឹង១១,៦១%៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here