ក្រុមហ៊ុនហ្សីលាននាម និង Chief Bank ចុះ MOU ដើម្បីសហការគ្នាលើការទូទាត់សាច់ប្រាក់

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមហ៊ុនហ្សីលាននាម ឯ ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ Chief Bank ជាដៃគូយុទ្ឋសាស្រ្តលើកម្មវិធីកម្ចីសាច់ប្រាក់ខ្នាតតូច។

ពិធីចុះហត្ថលេខានេះធ្វើឡើង រវាងបណ្ឌិតសឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ និង ក្រុមហ៊ុន ហ្សីលាននាម ឯ.ក តំណាងដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូយុទ្ធសាស្ត្រ ស្ដីពីកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល Chief Easy។

Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល (កម្មវិធីកម្ចីខ្នាតតូចតាមទូរស័ព្ទដៃ) របស់ធនាគារ ឈីហ្វ។ អតិថិជនអាចធ្វើការស្នើសុំប្រាក់កម្ចី រហូតដល់១០០០ដុល្លារ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយពុំមានទ្រព្យធានា។ លោកអ្នកនឹងទទួលបានការឆ្លើយតប ក្នុងកំឡុងពេល២៤ម៉ោងនៃថ្ងៃធ្វើការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម អនុស្សារណៈយោគយល់គ្នានេះ បុគ្គលិកក្រុមហ៊ុន ហ្សីលាននាម ឯ.ក នឹងទទួលបានការផ្តល់នូវលក្ខខណ្ឌពិសេស ក្នុងការស្នើឥណទានខ្នាតតូចដោយស្វ័យប្រវត្តិតាមប្រព័ន្ធឌីជីថល ឬហៅថា Chief Easy របស់ធនាគារ ឈីហ្វ។

ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការបើកផ្លូវដល់ស្ថាប័នទាំងពីរ ក្នុងការសហការលើសេវាកម្មផ្សេងៗទៀត នាពេលខាមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here