ខេត្តសៀមរាបបើកយុទ្ធនាការសំអាតមុខផ្ទះរៀងៗខ្លួន ដើម្បីស្វាគមន៍មុនការសម្ពោធផ្លូវ៣៨ខ្សែនៅ៣ថ្ងៃទៀត

ដោយ: ម៉ាលីស

សៀមរាប: យុទ្ធនាការសំអាតមុខផ្ទះរៀងៗខ្លួន បានធ្វើឡើងចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ នៅតាមដងផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប ដែលដឹកនាំដោយលោក ទៀ សីហាអភិបាលខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវ ៣៨ខ្សែ ជាពិសេសមុខផ្ទះរៀងៗខ្លួន ហើយក៏សូមអញ្ជើញ ពុក ម៉ែ បងប្អូនទាំងអស់ចូលរួមសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប ដែលអាជ្ញាធរខេត្ត និងក្រុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នេះ។

អាជ្ញាធរខេត្ត និងក្រុង ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ កំពុងខិតខំទាំងថ្ងៃ ទាំងយប់ក្នុងការសម្អាត និងបំពេញបន្ថែមនូវការងារ ដែលនៅសេសសល់ឲ្យបានរួចរាល់ នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here