ក្រសួងសាធារណការប្រមូលថវិកាជាង៥លានដុល្លារពីការផាកពិន័យរថយន្តហួសសុពលភាពឆៀក

ដោយ: ម៉ាលីស

ភ្នំពេញ: ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រមូលថវិកាសរុបជាង៥លានដុល្លារ ពីការផាកពិន័យរថយន្ត ដែលហួសសុពលភាពឆៀកបានជាង១៧ម៉ឺនគ្រឿង ខណៈម្ចាស់យានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយទេ។

នេះបើតាមការឱ្យដឹងរបស់លោកស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ទី២ នៅថ្ងៃទី២៨ មីនានេះ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា មានយានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះទាំងនោះប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់និងទាន់ពេលវេលាដើម្បីសុវត្ថិភាពរបស់លោកអ្នក និងអ្នករួមដំណើរតាមដងផ្លូវផងដែរ។

លោកបានសំណូមពរទៅបងប្អូនប្រជាពលរដ្ឋជាអ្នកបើកបរ ដែលមានបណ្ណបើកបរផុតសុពលភាព មិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរ សូមមកប្ដូរ ឬពន្យារ បណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here