កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរួមចំណែកការអភិវឌ្ឍន៍រឹងមាំលើវិស័យមួយចំនួននៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងកាន់តែរួមចំណែកដល់ការអភិវឌ្ឍន៍រឹងមាំ សំដៅធានាឱ្យអាស៊ានបន្តស្មារតីនៃសហគមន៍មួយដែលមានអនាគតរួមគ្នា។

តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ។ល។

នេះបើតាមការលើកឡើងេបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា តាមរយៈសារលិខិតអបអរសារទរ “ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២” នាថ្ងៃទី២៦ មីនា។

នៅក្នុងឱកាស អបអរសារទរ “ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២” លោក ប្រាក់ សុខុន បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាពិសេស សម្រាប់កម្ពុជាគឺបានរួមចំណែកដល់ជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ សម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ៩២% និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ចិនបានដើរតួនាទីយ៉ាងមានសារៈសំខាន់ ក្នុងការជំរុញកំណើន ការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ តាមរយៈការផ្តល់វ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here