សម្តេចតេជោៈតម្លៃប្រេងសាំងមិនអាចគ្រប់គ្រងបានឡើយ នៅពេលនេះ

ដោយៈ សុផារី

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ដោយសារតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺគ្រប់គ្រងលែងកើតហើយតម្លៃប្រេងនាពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្តេចតេជោបានមានប្រសាសន៍ថា “បើរុស្ស៊ីបញ្ឈប់ផលិតប្រេងនោះ តម្លៃប្រេងនឹងច្របូកច្របល់ខ្លាំង នៅលើពិភពលោក ហើយនឹងមកជះផលប៉ះពាល់ដល់ប្រទេសកម្ពុជា”។

បើតាមការថ្លែងរបស់សម្តេច អតិផរណាដែលបណ្តាលមកពីការកើនឡើងថ្លៃ នៃតម្លៃប្រេងសាំងនេះ បណ្តាលឱ្យប្រជាជនកម្ពុជាកាត់បន្ថយការចំណាយលើសកម្មភាពកំសាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចថ្លែងថា “តម្លៃប្រេងឡើងខ្ពស់នេះ បានកាត់បន្ថយការសប្បា​យរបស់ប្រជាពលរដ្ឋមួយកម្រិតផងដែរ ព្រោះវាត្រូវការចំណា​យប្រាក់ច្រើនក្នុងការទិញប្រេង”។

ឥទ្ធិពលអាក្រក់នៃសង្គ្រាមរុស្ស៊ី អ៊ុយក្រែនបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលក់រាយ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដែលត្រូវបានប្រកាសកំណត់ ដោយក្រសួងពាណិជ្ជកម្ម បានហក់ឡើងដល់៥.៣០០រៀល ក្នុងមួយលីត្រដូចគ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here