ជប៉ុននិងUNDPចុះហត្ថលេខាលើគម្រោងហិរញ្ញប្បទានទំហំជាង៤លានដុល្លាអាមេរិកនៅកម្ពុជា

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជានៅថ្ងែទី២០ ខែមីនា ឆ្នាំ២០២២នេះបានចុះហត្ថលេខាលើលើគម្រោងហិរញ្ញប្បទានធំៗចំនួនពីរដែលមានទំហំទឹកប្រាក់ជាង៤លានដុល្លាអាមេរិក។

កម្មវិធីចុះហត្ថលេខានេះត្រូវបានអញ្ចើញចូលរួមដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន។

ឯកសារទាំងពីរនោះរួមមាន ទី១ គឺគម្រោងទទួលបានថាមពលកើតឡើងវិញប្រកបដោយបរិយាបន្ន នៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ស្មើនឹង១,៧លានដុល្លារអាមេរិក។

ចំណែកគម្រោងទី២ គឺគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រមាណ២,៦លានដុល្លាអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរបស់នាយករដ្ឋមន្ត្រីជប៉ុននៅពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here