ការកកស្ទះចរាចរណ៍ក្នុងពេលសាំងឡើងថ្លៃប្រៀបដូចដុតលុយចោល តាមផ្លូវកាន់តែច្រើន?

 ដោយៈលក្ខិណា

ភ្នំពេញៈ បញ្ហាកកស្ទះចរាចរណ៍នៅតាមដងផ្លូវ វាមិនមែនទើបតែកើតឡើងក្នុងពេលបច្ចុប្បន្ននោះទេ តែបញ្ហានេះបានកើតឡើងយូរមកហើយ និងកាន់តែមានស្ថានភាពអាក្រក់ឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ។

ការកកស្ទះចរាចរណ៍កាន់តែអាក្រក់នេះ ដោយសារតែកំណើនប្រជាជនចូលមករស់នៅ ក្នុងរាជធានីភ្នំពេញកាន់តែច្រើន កំណើនយាយន្តក៏កាន់កើនឡើងឥតឈប់ឈរ និងការបើកបរដោយមិនសូវមានសណ្តាប់ធ្នាប់ផង ដែរទោះបីជាក្នុងវិបត្តិកូវីដ១៩ក៏ដោយ។

អ្វីដែលជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ តម្លៃប្រេងសាំង ក៏បានកើនឡើងកាន់តែខ្ពស់បន្ថែមទៀត ធ្វើឱ្យអ្នកប្រើប្រាស់យានយន្តកាន់តែចំណាយច្រើនថែមទៀត ទៅលើយានយន្តរបស់ខ្លួន។ ដូច្នេះហើយការកកស្ទះចរាចរណ៍កាន់តែខ្លាំង និងក្នុងពេលវិបត្តិប្រេងឥន្ធនៈឡើងថ្លៃកាន់តែខ្ពស់វាហាក់ដូចជា ការដុតបំផ្លាញលុយនៅតាមដងផ្លូវកាន់តែច្រើនបន្ថែមផងដែរ ។

ជាការកត់សម្គាល់បញ្ហាកកស្ទះចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា ដោយសារតែកត្តាអ្នកបើកបរខ្លួនឯង អត់គោរពគន្លងរបស់ខ្លួន រថយន្តបំពានផ្លូវម៉ូតូ ម៉ូតូជិះផ្លូវរថយន្ត ជាពិសេសនោះកំណើន     រ៉ឺម៉កកង់បី ក៏កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងការបើកបរមិនគោរពភ្លើងចរាចរណ៍មិនគោរពអាទិភាពរបស់អ្នកដទៃជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងនាពេលកន្លងមកថា កត្តាកំណើនយានយន្ត នៅក្នុងប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ទោះបីជាកម្ពុជាបានជួបវិបត្តិនឹងជំងឺកូវីដ១៩ក៏ដោយ។ កំនើននៃយានយន្តទាំងម៉ូតូ និងរថយន្តត្រូវទាមទារឱ្យមានការពង្រីកផ្លូវបន្ថែមទៀត ហើយការពង្រីកផ្លូវមិនទាន់ តាមកំណើនយានយន្តកើនឡើងរៀងរាល់ឆ្នាំនេះ បានបង្កឱ្យមានការកកស្ទះនៅតាមដងផ្លូវ។

ការកកស្ទះចរាចរណ៍នេះដែរ ថ្វីត្បិតតែយានយន្តមិនបម្លាស់ទីទៅមុខក៏ពិតមែន តែម៉ាស៊ីនយានយន្តត្រូវដំណើរជាប់ជានិច្ច ដែលជាកត្តាត្រូវស៊ីប្រេងឥន្ធនៈដដែល និងពេលខ្លះស៊ីកាន់តែខ្លាំង ជាងពេលយានយន្តរត់រលូននៅលើដងផ្លូវផងដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានបញ្ជាក់ថា ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍បានធ្វើឱ្យកម្ពុជា ខាតបង់ថវិការាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here