ទំហំនាំចេញរបស់ថៃក្រោមកិច្ចព្រមព្រៀង RCEP កើនឡើងជាង២០០ភាគរយក្នុងខែកុម្ភៈ ដើមឆ្នាំ២០២២

ដោយៈសុខុម

បាងកក: ទំហំនាំចេញរបស់ប្រទេសថៃ បានកើនឡើងជាង២០០%ក្នុងខែកុម្ភៈ ដើមឆ្នាំ២០២២ ចាប់តាំងពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមាន ដែលធ្វើឱ្យទំហំនាំចេញសរុបរបស់ខ្លួនឈាន ដល់៣៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំនេះ។

លោក Pitak Udomwichaiwat អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃប្រទេសថៃបានថ្លែងថា ទំហំនាំចេញនេះត្រូវបានប៉ាន់ប្រមាណ តាមរយៈពាក្យស្នើសុំរបស់បណ្ដាក្រុមនាំចេញ ដែលស្វះស្វែងប្រើសិទ្ធិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង RCEP។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ មីនា។

ចាប់ពីថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២២ ជាពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ បណ្ដាក្រុមហ៊ុននាំចេញរបស់ប្រទេសថៃ បានស្វះស្វែងសុំវិញ្ញាបនបត្របញ្ជាក់ ប្រទេសប្រភពដើមសម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP ហើយទំហំនាំចេញទាំងនោះមានចំនួនសរុប៣៥ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Pitak Udomwichaiwat បានបញ្ជាក់ថា បណ្ដាក្រុមហ៊ុននាំចេញបានស្វះស្វែងស្នើសុំវិញ្ញាបនបត្រ សម្រាប់ការនាំចេញក្រោមកិច្ចព្រមព្រៀង RCEP ដោយទំហំនាំចេញ មានចំនួន៨,៣៧លានដុល្លារអាមេរិក ក្នុងខែមករា ប៉ុន្តែចំនួននេះបានកើនឡើង ដល់២៦,៧លានដុល្លារអាមេរិក ក្នុងខែកុម្ភៈ។

លោកបានបន្ថែមថា ទំហំនាំចេញធំបំផុតដែលក្រុមហ៊ុនថៃ ស្វះស្វែងស្នើសុំវិញ្ញាបនបត្រក្រោមកិច្ចព្រមព្រៀង RCEP គឺការនាំចេញទៅកាន់ប្រទេ​សជប៉ុន ដែលមានទំហំ១៦,៣លានដុល្លារអាមេរិក។

ទំនិញនាំចេញភាគច្រើនជាត្រីខកំប៉ុង បន្ទាប់មកគឺបន្លែកំប៉ុង និងវាយនភណ្ឌ។ ប្រទេសចិន គឺជាប្រទេសនាំចូលធំបំផុតទី២ សម្រាប់ទំនិញថៃ ក្រោមកិច្ចព្រមព្រៀង RCEP ក្នុងទំហំ១៣,៧លានដុល្លារ ហើយទី៣ គឺប្រទេសកូរ៉េ ក្នុងទំហំ៥,១៦លានដុល្លារអាមេរិក៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here