ក្រសួងសាធារណការនិងក្រុមហ៊ុនអន្តរជាតិមួយគ្រោងអភិវឌ្ឍន៍ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានពិភាក្សាការងារជាមួយ អគ្គនាយករងទទួលបន្ទុកតំបន់អូស្យានី និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TOTAL Energies ដោយផ្តោតសំខាន់ស្តីពីការជំរុញផែនការអភិវឌ្ឍស្ថានីយ៍ បញ្ចូលថាមពលយានយន្តអគ្គិសនី។

កិច្ចពិភាក្សាការងារនេះ ធ្វើឡើងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូក្រុមហ៊ុន TOTAL Energies (CAMBODIA)Co., LTD ដឹកនាំដោយលោក Jean LESCURE អគ្គនាយករងទទួលបន្ទុកតំបន់អូស្យានី និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន TOTAL Energies ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបពិភាក្សាការងារនេះ ផ្តោតជាសំខាន់លើការជំរុញផែនការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក៏ដូចជា ដើម្បីរិះរកវិធី និងរបៀបរបបបំពេញការងារ រវាងក្រសួងជាមួយនឹងក្រុមហ៊ុន ទាក់ទងនឹងការបំពាក់សម្ភារៈ ឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនី (EV Charging Station) សំដៅជំរុញការ ប្រើប្រាស់យានយន្តប្រភេទនេះ ឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងចូលរួមកាត់បន្ថយ ការបំពុលបរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោង កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់យានយន្ត EVs រវាងក្រសួងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្រុមហ៊ុនវិនិយោគឯកជន ក្រុមហ៊ុនស្ថានីយប្រេងឥន្ធនៈនានា ទាក់ទងនឹងការបំពាក់សម្ភារៈ ឧបករណ៍ បញ្ចូលថាមពលយានយន្តអគ្គិសនី និងការរៀបចំផែនការមេសម្រាប់គាំទ្រ ដល់ការប្រើប្រាស់យានយន្ត Evs ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here