កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣សម្រាប់ការនាំចេញក្នុង កិច្ចព្រមព្រៀង RCEP

ដោយ: ម៉ាលីស

ភ្នំពេញ ៖ ក្នុងរបាយការណ៍និងការ ស្រាវជ្រាវរបស់ ធនាគារ ពិភពលោក បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការកើនឡើងនៃប្រាក់ចំណូល និងកំណើនការនាំចេញ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។

ក្នុងរបាយការណ៍មានចំណងជើងថា “ការប៉ាន់ប្រមាណផលប៉ះពាល់សេដ្ឋកិច្ច និងការចែកចាយនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”របស់ ធនាគារពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីវៀតណាម និងម៉ាឡេស៊ី ទាក់ទងនឹងការកើនឡើងនៃប្រាក់ចំណូល។

របាយការណ៍ដែលមា៤៦ទំព័រនេះ បានឱ្យដឹងទៀត ថា “ប្រទេសដែលចូលរួមទាំងអស់ទទួលបានអត្ថប្រយោជន៍ពី RCEP ទោះបីជាការកើនឡើងមិនមានទំហំស្មើៗគ្នាក៏ដោយវាអាស្រ័យលើ ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលនោះថា “ដោយពិចារណាលើសេណារីយ៉ូពេញលេញ ជាមួយនឹងការកាត់បន្ថយពន្ធ និងវិធានការមិនមែនពន្ធ តម្លៃពាណិជ្ជកម្មនៃប្រទេស ឡាវ ថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត”។

ទាក់ទងនឹងកំណើននៃការនាំចេញ របាយការណ៍នេះបង្ហាញថា ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងមានការកើនឡើង៦,៥ ភាគរយ ដោយប្រទេសវៀតណាមមានកំណើនខ្ពស់បំផុត១១,៤ ភាគរយ និងប្រទេសជប៉ុនមាន៨,៩ ភាគរយ។

RCEP ចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយក្នុងចំណោមសមាជិកអាស៊ានទាំង១០ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) និងរបស់ខ្លួន ដែលមានកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី ចំនួន ប្រាំ ជា ដៃគូ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here