ក្រុងចំនួន៤របស់កម្ពុជាទទួលបានពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាននិងវិញ្ញាបនបត្រទទួលស្គាល់ដី ស្អាតទឹកស្អាតនិងខ្យល់ស្អាត

ដោយ: សុផារី

ព្រះសីហនុ ៖ ទីក្រុងព្រះសីហនុទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ានរាជធានីភ្នំពេញបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាតនិងទីក្រុងកែប បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាតសម្រាប់ឆ្នាំ២០២១កន្លងមកនេះ ។

ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាននិងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាតទឹកស្អាតនិងខ្យល់ស្អាត ដល់ទីក្រុងរបស់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះនាទីស្តីការក្រសួងបរិស្ថាន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្តល់ពានរង្វាន់និងវិ ញ្ញាបនប័ត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានគឺដើម្បីលើកកម្ពស់ការយល់ដឹង ពីការអភិវឌ្ឍ ប្រកបដោយ និរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងបណ្តាប្រទេសអាស៊ាន ឈានទៅសម្រេចបានទីក្រុងស្អាតនិងបៃតង។ ពានរង្វាន់ទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាខ្យល់ឱ្យបានស្អាតដីស្អាតនិងទឹកស្អាតខណៈដែលទីក្រុងអាស៊ានត្រូវបន្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

នេះក៏គាំទ្របន្ថែមលើអាទិភាពនៃការពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការរៀបចំផែនការទីក្រុងនិងការកសាង ទីក្រុងដែលធន់នឹងអាកាសធាតុ។ នៅក្នុងក្របខណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានគឺ បានរៀបចំរៀងរាល់៣ឆ្នាំម្តងចាប់ពីឆ្នាំ២០០៨ដល់ ឆ្នាំ២០១៧ និងរៀងរាល់៤ឆ្នាំម្តងក្រោយពីឆ្នាំ២០១៧ ហើយដែល ការប្រគល់ពានរង្វាន់និងវិញ្ញាបនប័ត្រទទួលស្គាល់ ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ានបានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ។

ដើម្បីជួយគាំទ្រនិងជំរុញការអនុវត្តយុទ្ធសាស្ត្រទីក្រុងនៃប្រទេសអាស៊ានប្រកបដោយភាពស្អាតនិងបៃតងវិទ្យាស្ថាន យុទ្ធសាស្ដ្រ បរិស្ថាន ពិភពលោក (IGES) នៃប្រទេសជប៉ុនបានគាំទ្រជាថវិកានិងបច្ចេកទេសដល់កម្មវិធីទីក្រុង គំរូអាស៊ានចំនួន៤០ នៃបណ្តាប្រទេសអាស៊ានចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ដោយបែងចែកជា៣ ដំណាក់កាល ។

ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ សម្រាប់កម្ពុជាមានរាជធានីភ្នំពេញនិងក្រុងសៀមរាបបានចូលរួម អនុវត្តក្នុងដំណាក់កាលទី២ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានរាជធានីភ្នំពេញនិងក្រុងពោធិ៍សាត់បានចូលរួម អនុវត្តនិងដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានក្រុងពោធិ៍សាត់និងក្រុងកែបបានចូលរួមអនុវត្ត ។

កន្លងមកសម្រាប់កម្ពុជារាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និង ឆ្នាំ២០១១ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះសីហនុបានទទួលនាឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ ទន្ទឹមនោះទីក្រុងសៀមរាបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនា ឆ្នាំ២០១៣ ទីក្រុងពោធិ៍សាត់បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here