សម្ដេចតេជោ ស្នើនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរៀបចំកិច្ចព្រមព្រៀងចំនួនពីរទាក់ទងនឹងវិស័យការងារ

ដោយ: ម៉ាលីស

ភ្នំពេញ: ក្នុងសន្និសីទសារព័ត៌មារួមគ្នា ក្រោយពីបញ្ចប់កិច្ចពិភាក្សា ជាមួយឯកឧត្តម ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិនិត្យរកលទ្ធភាពឱ្យមានកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ក្នុងនោះចំពោះវិស័យការងារ។

សម្តេចតេជោបានអរគុណរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់ម៉ាឡេស៊ី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថានទូតកម្ពុជានៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ពលករកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ក៏ដូចជាការបញ្ជូនពលករខ្មែរ ដែលចូលទៅធ្វើការខុសច្បាប់ ក្នុងប្រទេសម៉ាឡេស៊ីត្រឡប់មកកម្ពុជាវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោក៏បានស្នើក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរពិនិត្យលទ្ធភាព ឱ្យមានកិច្ចព្រមព្រៀងអនុស្សរណៈចំនួន ២គឺ ទី១. ការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករទូទៅ។ ទី២.ការជ្រើសរើស និងការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ពលករធ្វើការងារតាមផ្ទះ ត្រូវជំនួសដោយកិច្ចព្រមព្រៀងអនុស្សរណៈ ដែលបានអស់សុពលភាពកាលពីឆ្នាំ ២០២០។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា សម្តេច និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីចំណុចទីពីរ ទាក់ទងជាមួយនឹងពលករធ្វើការតាមផ្ទះ ហើយដែលលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយយ៉ាងច្បាស់ជាមួយសម្តេចពីការកែសម្រួល និងធានាថា នឹងមិនមានការរំលោភបំពានណាមួយនោះទេ។

សម្ដេចតេជោសង្ឃឹមថា ដោយសារតែនៅកម្ពុជា មានសហគមន៍ឥ ស្លាម ហើយដែលមានទំនៀមទម្លាប់ប្រហាក់ប្រហែលជាមួយ និងម៉ាឡេសី។ ដូច្នេះងាយស្រួល ក្នុងការយកទៅធ្វើនៅតាមគេហដ្ឋាន នៅឯប្រទេសម៉ាឡេស៊ីនេះជាចំណុច ដែលស្នើឱ្យក្រសួងការងារ និងផ្នែកពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីនឹងចាប់ផ្ដើមឡើងវិញ និងដំណើរការនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here