សម្តេចតេជោ៖ វប្បធម៌អត់ពន្ធរស់រានមានជីវិតនឹងនាំឱ្យអន្តរាយដល់ប្រទេសជាតិ

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ នៅក្រសួងមហាផ្ទៃនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្ដែតបណ្ដោយឲ្យវប្បធម៌អត់ពន្ធរស់រានមានជីវិតទៀតនឹងនាំអោយអន្តរាយដល់ប្រទេសជាតិ។

ការមានប្រសាសន៍លើកឡើងបែបនេះគឺធ្វើឡើងគឺដោយសារនៅតាមក្រុមហ៊ុន និងតាមបណ្តាស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងមន្ត្រីរាជការ មិនទាន់បានសហការនិងគាំទ្រដល់ការបង់ពន្ធជូនរដ្ឋឱ្យបានគ្រប់ចំនួននៅឡើយ។

សម្តេចតេជោបញ្ជាក់ថា “ស្ថាប័នរដ្ឋត្រូវបើកប្រាក់ខែឲ្យមន្ត្រីរាជការតាមរយៈលុយដែលបានមកពីការប្រមូលពន្ធ។ ដូចនេះ ខ្ញុំស្នើរឱ្យកំលាំងទាំងអស់និងកងកម្លាំងប្រដាប់អាវុធ សហការក្នុងការត្រៀមធ្វើយុទ្ធនាការគាំទ្រទៅដល់ការប្រមូលចំណូលពន្ធ ដែលមានដូចជាគយនិង អង្គភាពពន្ធដារ ហើយបើសិនចំណូលមិនមែនសារពើពន្ឋ វាអាចពាក់ពន្ធ័ទៅនិងសមត្ថកិច្ចនៃផ្នែកដទៃទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា “ត្រូវតែរួមគ្នា ដើម្បីធ្វើយុទ្ធនាការ គាំទ្រដល់ស្ថាប័នប្រមូលចំណូល ដូចជាអង្គភាពគយ និងអង្គភាពពន្ធដារជាដើម”។ សម្ដេចបន្តថា ប្រសិនបើយើងប្រមូលចំណូលមិនបាន ហើយបែរជាបណ្ដែតបណ្ដោយឱ្យវប្បធម៌អត់ពន្ធ បន្តរស់តទៅទៀត គឺវាជាគ្រោះមហន្តរាយមួយ សម្រាប់ប្រទេសជាតិរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here