កត្តាចំនួន៣ដែលអាចពង្រឹងដំណើរការសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ

ដោយ: ម៉ាលីស

ភ្នំពេញៈ សេដ្ឋកិច្ចប្រទេសកម្ពុជា បានរងផលប៉ះពាល់ចាប់តាំងពីកម្ពុជាជួបវិបត្តិនឹងជំងឺកូវីដ១៩មកម្ល៉េះ ដែលធ្វើឱ្យសេដ្ឋកិច្ចដែលធ្លាប់មានកំនើ​នពី៧ភាគរយ ក្នុងមួយឆ្នាំធ្លាក់មកនៅ-៣,១ភាគរយក្នុងឆ្នាំ ២០២០និងបានងើបឡើងវិញ៣ភាគរយ។

ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជា បន្តងើបជាវិជ្ជមានឡើងវិញ ធនាគារពិភពលោកបានបង្ហាញពីកត្តាចំនួន៣ ក្នុងនោះរួមមាន កត្តាទី ១. ការបង្កលក្ខណៈងាយស្រួលឱ្យក្រុមហ៊ុន និងពលករមានផលិតភាព ធ្វើពិពិធកម្មឬបង្កើ​នភាពចម្រុះ ការនាំចេញនិងគៀរគការវិនិយោគក្នុងស្រុក។

គន្លឹះសំខាន់ គឺត្រូវផ្ដោតការយកចិត្តទុកដាក់ សម្រួលឱ្យក្រុមហ៊ុន និងពលកររបស់ខ្លួន អាចបង្កើនផលិតភាពឱ្យបានពេញទំហឹង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្នែកមួយគោលនយោបាយមួយចំនួន ដែលគួរពិនិត្យមើលនោះមាន កាត់បន្ថយការចំណាយថ្លៃដើម ក្នុងការធ្វើអាជីវកម្ម កែលម្អបំពេញនៅតាមសេវានៃធាតុចូល សំខាន់ៗមួយចំនួន ពិនិត្យមើលឡើងវិញ នូវការបែងចែកធនធានខុសគោលដៅ ដោយកែលម្អស្ថាប័នទីផ្សារ និងការគ្រប់គ្រងការវិនិយោគសាធារណ ។

កត្តាទី២ . ការធ្វើពិពិធកម្ម ការនាំចេញ អាចបន្តដឹកមុខកំណើនសេដ្ឋកិច្ច ក្នុងកំឡុងពេលងើបឡើងវិញ ពីវិបត្តិកូវីដ១៩ ។ ផ្នែកគោលនយោបាយមួយចំនួនដែលគួរយកចិត្តទុកដាក់មាន ការទាក់ទាញរលកថ្មីនៃការវិនិយោគបរទេសដែលមានតម្លៃបន្ថែមខ្ពស់ តាមរយៈការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធមានប្រសិទ្ធតម្លៃ ។ ខិតខំដើរតាមយុទ្ធសាស្ត្រ ធ្វើឱ្យបៃតង ក្នុងវិស័យ​កសិកម្ម តាមរយៈការបង្កើនស្តង់ដារនៃគុណភាព សុវត្ថិភាព ហើយកាត់បន្ថយរបាំងបញ្ញត្តិពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដើម្បីបង្កើនលទ្ធភាពធាតុចូលដែលមានតម្លៃសមរម្យ ។

កត្តាទី៣ ការកៀរគរការវិនិយោគ ក្នុងស្រុកអាចជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចដល់ដំណាក់កាលបន្ទាប់ទៀត។ ផ្នែកគោលនយោបាយដែលគួរពិចារណាមាន ផ្ដល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងជំនួយក្នុងការធ្វើផែនការហិរញ្ញវត្ថុដល់សាធារណជន ធានាឱ្យមានស្ថិរភាពក្នុងវិស័យហិរញ្ញវត្ថុ ដោះស្រាយការខ្វះចន្លោះ ផ្នែកប្បញ្ញតិនៅក្នុងប្រព័ន្ធ ពង្រីកលទ្ធភាពរកបានសេវាផ្នែកសន្សំប្រាក់ និងបង្កើនលទ្ធភាពរកបានសេវាធនាគារ តាមរយៈប្រព័ន្ធ ឌីជីថល និងគាំទ្រ ឱ្យមានការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ តាមរយៈសញ្ញាបណ្ណរដ្ឋ ការធានារ៉ាប់រងនិងមូលនិធិនៃការចូលនិវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here