ប្រទេសចិនជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសនៅអាស៊ី

ដោយ៖សុខុម

ប៉េកាំង: ការបាត់បង់ទំនុកចិត្តលើរូបិយប័ណ្ណជាតិបានធ្វើឱ្យដុល្លារអាមេរិក ក្លាយជារូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ហើយដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងការធ្វើពាណិជ្ជកម្ម មហាយក្សចិនបានផ្ដួចផ្ដើមគំនិតកៀរគរការគាំទ្រពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី។

លោក អ៊ី កាង (Yi Gang) ទេសាភិបាលនៃធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់មហាយក្សចិន បានលើកឡើងនៅថ្ងៃពុធ ទី១៦ កុម្ភៈ នេះថា ប្រទេសចិន នឹងសហការជាមួយឥណ្ឌូនេស៊ី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកនៅក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសដែលជាសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សក្នុងតំបន់អាស៊ី បានធ្វើឱ្យមានវឌ្ឍនភាព (រីកចម្រើន) យ៉ាងធំធេងនៅក្នុងការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងពាណិជ្ជកម្ម និងការវិនិយោគ។

ទេសាភិបាលធនាគារកណ្ដាលចិន រូបនេះបានថ្លែងទៅកាន់កិច្ចប្រជុំ G20 តាមរយៈ Video Conference ថា ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកបានជួយបង្កើនភាពធន់ទ្រាំ នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះនៅក្នុងការប្រឈមដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចពីខាងក្រៅ។

លោក អ៊ី កាង បានលើកឡើងបន្ថែមទៀតថា ប្រទេសចិន នឹងរក្សាគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឱ្យមានភាពបត់បែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here