រដ្ឋមន្រ្តីសេដ្ឋកិច្ចៈ កំណើននៃអូមីក្រុងអាចបន្ទច់បង្អក់ការងើបឡើងវិញនៃសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច

ដោយៈ សុផារី

ភ្នំពេញៈ ការរីករាលរីករាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេស ដែលឆ្លុះបញ្ចាំងតាមការកើនឡើងខ្ពស់ នៃករណីឆ្លងនៃវីរុសបំប្លែងខ្លួនថ្មីកូវីដ១៩ អូមីក្រុង បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងបន្ទច់បង្អក់ការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្មធុរកិច្ច និងបង្កឱ្យមានការភ័យខ្លាច ដល់សាធា​រណជន។

លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកា ចំនួន១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រ ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹក១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣” មានគោលបំណងស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងរយៈពេលវែង។

លោកបញ្ជាក់ទៀតថា “ថវិកា១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យ​ម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារ កែលម្អជីវភាពរស់នៅរបស់ប្រជាជន និង កំណើនសេដ្ឋកិច្ចជាតិ”។លោកបន្តថា “រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្ត​សាល គ្រឿងបង្គុំ និងទេសចរណ៍ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់”។

លោកអូន ព័ន្ឋមុនីរ័ត្នបានបន្ដថា សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួម ដល់ការគាំទ្រកំណើនសេដ្ឋ-កិច្ចកម្ពុជា និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្តែង សហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួមចំណែកក្នុង​ផលិតផលក្នុងស្រុកសរុបប្រមាណ៥៨% ព្រមទាំងផ្តល់ការងារប្រមា​ណ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here