តើយុទ្ធសាស្ត្រទីផ្សារមានសារៈសំខាន់យ៉ាងណាចំពោះដំណើរការ អាជីវកម្ម?

ដោយ: ម៉ាលីស

ភ្នំពេញ: អាជីវកម្មមួយជោគជ័យត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មខ្លះត្រូវដួលភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មានផង អាចដោយសារតែខ្សោយខាងផ្នែកយុទ្ធសាស្រ្តទីផ្សារ។ ការមានលុយមួយមុខមិនអាចឱ្យអាជីវកម្មបើកដំណើរការ ដោយរលូនដោយខ្វះការធ្វើទីផ្សារដើម្បីជម្រុញការលក់បានឡើយ។

ការធ្វើទីផ្សារបានល្អ នឹងជម្រុញឱ្យផលិតផល ឬ សេវាកម្មរបស់អ្នកចូលក្នុងទៅទីផ្សារ និងមានការទទួលស្គាល់ពីអតិថិជនបានយ៉ាងលឿន។ ខាងក្រោមនេះ គឺជាចំណុចដ៏សំខាន់របស់ Marketing ដែលម្ចាស់អាជីវកម្មគួរដឹង៖

១. បង្កើតការភា្ចប់ទំនាក់ទំនងល្អ
ការធ្វើទីផ្សារ ជួយឱ្យអាជីវកម្មរបស់អ្នកឆាប់ទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងអាចឱ្យអ្នកដឹងពីទីផ្សារគោលដៅរបស់អ្នកផងដែរ។ ម្យ៉ាងវិញទៀត ការធ្វើទីផ្សារនឹងជួយឱ្យអ្នកបានស្គាល់ថា អាជីវកម្មណាខ្លះដែលជាគូប្រជែងរបស់អ្នក ដើម្បីប្រៀបធៀបផលិផល និងស្ទាបស្ទង់អំពីយុទ្ធសាសស្ត្ររបស់គេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. បង្កើនកេរ្តិ៍ឈ្មោះតាមរយះការផ្សព្វផ្សាយ
នៅពេលដែលផលិតផល ឬសេវាកម្មមួយត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមធំៗ ល្បីៗ ច្បាស់ណាស់ថាកេរ្តិ៍ឈ្មោះ Brand (យីហោ) នៃផលិតផលរបស់អ្នកនឹងមានឥទ្ធិផលក្នុងទីផ្សារគោលដៅ។ ដើម្បីឱ្យកេរ្តិ៍ឈ្មោះផលិតផល ឬ សេវាកម្ម និយាយឱ្យចំគឺ Brand របស់ក្រុមហ៊ុនមួយមានអតិថិជនចាប់អារម្មណ៍បានលឿន ក្រុមហ៊ុននោះត្រូវបញ្ចេញសកម្មភាពមួយចំនួន ឧទាហរណ៍ ដូចជា បង្ហាញការគាំទ្រក្នុងសង្គម ចែករង្វាន់ ឬ ឧបថម្ភដល់សហគមន៍ និងការឃោសនាដទៃទៀត។ ល។

៣. បង្កើនការលក់
Marketing កាន់តែខ្លាំង លក់កាន់តែដាច់។ លុយដែលអ្នកចំណាយទៅលើការធ្វើទីផ្សារ តែងតែផ្តល់ផលត្រលប់មកវិញ ប៉ុន្តែ តិចឬច្រើន អាស្រ័យលើការចំណាយក្នុង Marketing។ នៅពេលដែលផលិតផលរបស់អ្នកមានឈ្មោះបោះសម្លេងស្ទើរតែគ្រប់ទីផ្សារ រឿងអីដែលថាអតិថិជនមិនចង់សាកល្បងទិញ។ ដរាបណាមានការទិញសាកល្បង នោះមានន័យថាផលិតផល ឬ សេវាកម្មរបស់អ្នក នឹងត្រូវបានគេនិយាយពីមាត់មួយទៅមាត់មួយ ហើយមិនយូរប៉ុន្មាន ផលិតផលរបស់អ្នកនឹងល្បីល្បាញគ្រប់ច្រកល្ហក។ បើគ្មានល្បិចវៃឆ្លាតផ្នែក Marketing ផលិតផលមួយមិនអាចលក់ចេញបានច្រើននោះទេ។

៤. ជួយឱ្យអាជីវកម្មរីកចម្រើន
លក់ផលិតផលបានច្រើន គឺជារឿងល្អ តែអ្វីដែលអស្ចារ្យជាងនេះ គឺចំណូលដែលបានមកពីការលក់នេះហើយដែលជាចលករនៃការរីកចម្រើនរបស់ក្រុមហ៊ុន។ បើមានយុទ្ធសាស្ត្រទីផ្សារខ្លាំង អ្នកនឹងអាចកត់សម្គាល់ពីសកម្មភាពដែលអតិថិជនមានចំពោះផលិតផលរបស់អ្នក ហើយអ្នកក៏អាចឆ្លៀតឱកាសនេះដើម្បីពង្រីកក្រុមហ៊ុនដោយផ្តល់នូវផលិតផលថ្មីៗបន្ថែមទៀតដល់ពួកគេនាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here