ខេត្តបាត់ដំបងសហការជាមួយសហគ្រិនវ៏យក្មេងពិភាក្សាអំពីសៀវភៅមគ្គុទេសក៏វិនិយោគខេត្ត

ដោយៈ ម៉ាលីន

 បាត់ដំបងៈ  អភិបាលខេត្តបាត់ដំបង លោកសុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យនិងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសវិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង។

កិច្ចប្រជុំនេះបានពិភាក្សា ពិនិត្យនិងសម្រេចលើទិន្នន័យ ដែលមាននៅក្នុងសៀវភៅមគ្គុទេសក៏វិនិយោគ សម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួន ។

លោកសុខ លូ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាត់ដំបងនឹងចូលរួមសហការ ក្នុងការផ្ដល់ជាព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងសក្ដានុពលរបស់ខេត្ត ផែនការវិនិយោគរបស់ខេត្ត និងកិច្ចការមួយចំនួនទៀតជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការតាក់តែងសៀវភៅមគ្គុទេសក៏វិនិយោគនេះមកចេញជាសមិទ្ធិផលមួយ ដើម្បីឲ្យវិនិយោគិនអាចយកទៅអាន និងយល់ច្បាស់ អំពីសក្ដានុពលរបស់ខេត្ត មុននឹងធ្វើការវិនិយោគក្នុងខេត្តបាត់ដំបង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការរៀបចំនេះធ្វើឡើង ដើម្បីជំរុញឲ្យមានការទាក់ទាញដល់វិនិយោគិនជាតិ អន្តរជាតិដែលមានបំណង ចង់សិក្សាអំពីភូមិសាស្រ្ដខេត្តបាត់ដំបង និងដើម្បីងាយស្រួលដល់វិនិយោគិន មុននឹងធ្វើការវិនិយោគក្នុងខេត្តឲ្យត្រូវគោលដៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here