Samsung គ្រោងសាងសង់រោងចក្រថាមពលដំណើរការដោយច្ចេកវិទ្យាវដ្ដនៃឧស្ម័នទួរប៊ីនរួមបញ្ចូលគ្នាទី១

ដោយៈសុខុម

សេអ៊ូលៈ ក្រុមហ៊ុនសាងសង់ Samsung C&T Corp ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Samsung Group ប្រកាសថា ខ្លួនបានទទួលកិច្ចព្រមព្រៀងសាងសង់ រោងចក្រមួយតម្លៃ៥១០លានដុល្លារអាមេរិក ពីប្រទេ​សវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី៤ កុម្ភៈ នេះ។

ក្រុមហ៊ុន Samsung C&T Corp បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី០២ កុម្ភៈ ថា ខ្លួនទទួលការកុម្ម៉ង់ ពីក្រុមហ៊ុនវៀតណាម PetroVietnam Power Corporation ឱ្យសាងសង់រោងចក្រថាមពលដំណើរការដោយច្ចេកវិទ្យាវដ្ដ នៃឧស្ម័នទួរប៊ីនរួមបញ្ចូលគ្នា (Combined Cycle Power Plant) ទី១ នៅប្រទេសវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រផលិតថាមពលអគ្គិសនីប្រភេទនេះ ដំណើរការដោយការប្រើប្រាស់នូវបច្ចេកវិទ្យាវដ្ដ នៃឧស្ម័នទួរប៊ីនរួមបញ្ចូលគ្នា ដែលមានន័យថា វាមានទួរប៊ីនចំនួន២ គឺហ្គាសមួយ និងឡចំហាយមួយ។

ក្រុមហ៊ុន Samsung C&T Corp នឹងសហការជាមួយក្រុមហ៊ុនសាងសង់ក្នុងស្រុក Lilama Corp ដើម្បីសាងសង់ទួរប៊ីនឧស្ម័ន និងឡចំហាយ ម៉ាស៊ីនបង្កើតឡចំហាយកម្ដៅ (HRSG) អនុស្ថានីយ និងខ្សែបញ្ជូនថាមពលសម្រាប់រោងចក្រ។

ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនទាន់បានបញ្ជាក់ពីពេលវេលាចាប់ផ្ដើមដំណើរការសាងសង់រោងចក្រនេះ និងពេលវេលាបញ្ចប់ការសាងសង់ជាស្ថាពរនៅឡើយទេ៕  Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here