រដ្ឋាភិបាលពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ដោយៈ សុធារី

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។

កិច្ចប្រជុំនេះដឹកនាំដោយ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួង និងមន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ដែលជាលេខាធិការដ្ឋានក្រុមការងារ បច្ចេកទេសសម្រាប់សិក្សា និងចងក្រងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក រាជ រ៉ា បានលើកឡើងអំពីសារបាននៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលកន្លងមកគោលនយោបាយនេះបានដាក់ឆ្លងកិច្ចប្រជុំជាច្រើនដូចជា កិច្ចប្រជុំកម្រិត អគ្គនាយកដ្ឋាន-អន្តរអគ្គនាយកដ្ឋាន កិច្ចប្រជុំក្រុមការងារបច្ចេកទេស និងកិច្ចប្រជុំក្រុមការងារចម្រុះរៀបចំ គោលនយោបាយស្វាយចន្ទីកម្ពុជា ព្រមទាំងបានបញ្ជូលនូវធាតុចូលពីអន្តរក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធដូចជា សមាគម អ្នកនាំចេញ អ្នកដាំដុះ ជាដើម ដើម្បីបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត។

អង្គប្រជុំបានបើកកិច្ចពិភាក្សាពិនិត្យកែសម្រួល និងបន្ថែមខ្លឹមសារនៅលើចំណុចសំខាន់ និងទិន្នន័យមួយចំនួននៃគោលនយោបាយនេះ ដោយរក្សានូវអត្ថន័យដើម ត្រៀមរៀបចំនីតិវិធីបន្តដើម្បីស្នើសុំដាក់ពិភាក្សានៅកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខនេះ។

ស្វាយចន្ទី ជាផលិតផលកសិឧស្សាហកម្មអាហារដែលកំពុងតែមានទីផ្សារនៅក្រៅប្រទេស គឺមានវៀតណាម ថៃ ជប៉ុន ចិន កូរ៉េខាងត្បូង និង ប្រទេសអឺរ៉ុបមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here