លោកឧកញ៉ាលឹម ហេងៈទំហំពាណិជ្ជកម្មនិងការបញ្ជាទិញបានកើនឡើងខ្លាំងនៅដើមឆ្នាំនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា នៅដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មនិងការបញ្ជាទិញទំនិ​ញពីកម្ពុជាបាននិងកំពុងកើនឡើង។

លោកបានមានប្រសាសន៍៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៩ មករាកន្លងមកថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរិកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោ​យតំបន់ (RCEP) ទំហំពាណិជ្ជកម្មកម្ពុជាបាន និងកំពុងបន្តកើនឡើងយ៉ាងល្អប្រសើរ នៅដើមឆ្នាំ២០២២នេះ។

លោកបន្តថា “តាមរយៈការប្រកាស របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបើកវេទិកាទេសចរណ៍អាស៊ាន កាលពីថ្ងៃទី១៨ មករាកន្លងមក ដែលស្នើឲ្យប្រទេសជិតខាង បើកព្រំដែនឡើងវិញសំរាប់អ្នក​បានចាក់វ៉ាក់សាំងរួច វាជាសញ្ញាល្អ សំរាប់លំហូរពាណិជ្ជកម្ម និងទេសច​រណ៍”។

លោកបន្តថា ការជំរុញឲ្យមានការបើក ជើងហោះហើរឡើងវិញរបស់ប្រមុខរដ្ឋាភិបាល សម្រាប់បណ្តាប្រទេសក្នុងតំបន់ វាក៏ជាសញ្ញាដ៏ល្អសំរាប់​ការដឹកជញ្ជូន និងការតភ្ជាប់លំហហូរពាណិជ្ជកម្មល្អ បន្ថែមទៀតសម្រាប់កម្ពុជាយើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាលឹម ហេងបានបន្តថា កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំសម្រាប់អ្នកវិនិយោគចិន និងអ្នកវិនិយោគអន្តរជាតិដទៃទៀត ដើម្បីមកផលិតនៅកម្ពុជា ក្នុងគោលដៅនាំចេញដោយរួចពន្ឋ ទៅកាន់ប្រទេសចិន និងប្រទេសជាសមាជិក RCEP ដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here