លោក​ ឃួង ស្រេង៖ កម្ពុជា​ជាប់ចំណាត់ថ្នាក់លេខ៦ ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿនជាងគេលើពិភពលោក

ដោយ៖ សុធារី

ភ្នំពេញ៖ ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនជឿនលឿនជាងគេ នៅលើពិភពលោក។

នេះ​បើតាម​ការ​អះអាង​របស់​លោក​ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា ដែលមានទីតាំង ស្ថិតនៅភូមិកោះក្របី កាល​ពី​ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

លោក​បានមានប្រសាសន៍ថា ក្នុងរយៈពេល ០២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេនៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ច ជាតិជាមធ្យម ៧% ក្នុងមួយឆ្នាំ ទន្ទឹមគ្នាទៅនឹងការកើនឡើងនូវ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨ដុល្លាអាមេរិក​ នៅឆ្នាំ២០០៨ ដល់ ១៦៨៣ដុល្លាអាមេរិក នៅឆ្នាំ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here