ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជាកំពុងវិវត្តទៅរកការទូទាត់ឌីជីថល

ដោយៈសុផារី

ភ្នំពេញ: ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងកំពុងវិវត្តទៅរកការទូទាត់ឌីជីថល ដែលមានរចនាសម្ព័ន្ធសេវា និងឧបករណ៍ទូទាត់ថ្មីៗ។

លោកអ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនា​គារជាតិនៃកម្ពុជាបានថ្លែងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២២នេះ។

បើតាមលោក អ៊ុក សារ៉ាត ក្នុងឆ្នាំ២០២១ ការទូទាត់អេឡិចត្រូនិកបានកើនឡើងធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិកមានចំនួន៦៩៨,៨លានប្រតិបត្តិការ ដោយគិតជាទឹកប្រាក់មានទំហំ១៩៩,៧៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៧៨៧% នៃផលិតផលសរុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមទៀតថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន បានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែន តាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារនិងបញ្ជរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here