China Mobile កៀរគរដើមទុនបានច្រើនពាន់លានដុល្លារក្រោយចាកចេញពី Wall Street

ដោយៈ សុខុម

ហុងកុង: ភាគហ៊ុនរបស់ក្រុមហ៊ុនប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តចិន China Mobile បានហក់ឡើងនៅថ្ងៃជូញដូរដំបូងរបស់ខ្លួន ក្នុងទីក្រុងសៀងហៃ។

ក្រុមហ៊ុននេះ បានបង្ខំចិត្តដកថយមកកាន់ផ្សារហ៊ុន នាទីក្រុងសៀងហៃ ក្រោយពីត្រូវបានបណ្ដេញចេញ ពីសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញ Wall Street នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១។

យោងតាមសារព័ត៌មាន Dealogic ឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនទូរគមនាគមន៍ ខ្នាតយក្សរបស់ប្រទេសចិន មួយនេះបានហក់ឡើង ១,៨%កាលពីថ្ងៃពុធ ទី៥ មករា បន្ទាប់ពីក្រុមហ៊ុននេះ បានដកខ្លួនចេញពីការចុះបញ្ជីដ៏ធំបំផុតនៅប្រទេសចិន កាលពី១០ឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅមុននេះ ក្រុមហ៊ុននេះកៀរគរដើមទុន បានរហូតដល់ទៅប្រមាណ៧,៦៤ពាន់លានដុល្លារ ជាតួលេខមួយដែលអាចកើនឡើងខ្ពស់ជាងនេះដែលមានទំហំទឹកប្រាក់ ឈានដល់៨,៨ពាន់លានដុល្លារ ប្រសិនបើការកៀរគរដើមទុនបន្តធ្វើរហូតដល់ត្រឹមដើមខែកុម្ភៈ។

ភាគហ៊ុនរបស់ក្រុមហ៊ុន China Mobile ត្រូវបានជួញដូរក្នុងតម្លៃ៩,២៣ដុល្លារ នៅក្រុងសៀងហៃ គិតត្រឹមម៉ោង ២:២៤ នាទីរសៀលម៉ោងក្នុងស្រុក។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ នៅក្រុងហុងកុង ក៏បានហក់ឡើង ៤,៣%ផងដែរ។

លទ្ធផលដ៏ល្អនៃការជួញដូរថ្ងៃដំបូងនេះ គឺពិតជាល្អណាស់សម្រាប់ក្រុមហ៊ុន China Mobile ដែលទើបតែឈានជើងចូលមក ទឹកដីកំណើតវិញ។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុននេះ រួមជាមួយក្រុមហ៊ុនផ្តល់សេវាទូរគ​មនាគមន៍២ទៀត ដែលគ្រប់គ្រងដោយរដ្ឋចិន គឺក្រុមហ៊ុន China Telecom និង China Unicom ត្រូវបានលុបឈ្មោះចេញពីបញ្ជីផ្សារ ភាគហ៊ុនក្រុង ញូវយ៉ក (New York Stock Exchange) បន្ទាប់ពីរដ្ឋការប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើដាវអាជ្ញាសឹករារាំង ការវិនិយោគរបស់អាមេរិក នៅក្នុងក្រុមហ៊ុនបែបនេះ ដែលគេជឿថាមានទំនាក់ទំនងជាមួយយោធាចិន៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here