ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីទាំង ១០រូប កើនឡើងរហូតដល់ ៤០២ពាន់លានដុល្លារក្នុងឆ្នាំ២០២១

ដោយៈសុខុម

អន្តរជាតិៈ កំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារទាំង១០រូប ដែលមានទ្រព្យច្រើនបំផុតលើភពផែនដី មានទ្រព្យសកម្មសរុបរហូតដល់ទៅ៤០២,១៧ពាន់លានដុល្លារអាមេរិក គិតតែក្នុងឆ្នាំ២០២១កន្លងមកនេះ។

យោងតាមសន្ទស្សន៍មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ Bloomberg Billionaires Index ឱ្យដឹងថា លោក Elon Musk សហស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលប្រកាសខ្លួនឯងថាជា “ស្ដេចបច្ចេកវិទ្យាប្រចាំក្រុមហ៊ុន Tesla” បានជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងទ្រព្យសម្បត្តិសរុប ចំនួន២៧៧ពាន់លានដុល្លារអាមេរិក ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង១២១ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយក្រុមហ៊ុន Tesla ទទួលបានកំណើនប្រាក់ចំណេញយ៉ាងឆាប់រហ័ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងរហូតដល់ទៅប្រមាណ៦០%នៅឆ្នាំ២០២១ ហើយតម្លៃរបស់ក្រុមហ៊ុននេះ នៅលើទីផ្សារបានឈានដល់១ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងកាលពីខែតុលា។

ចំណាត់ថ្នាក់លេខ២ បានទៅលើលោក Jeff Bezos មេរបស់ក្រុមហ៊ុន Amazon ដែលធ្លាប់ជាមហាសេដ្ឋីមានបំផុត របស់ពិភពលោកជាមួយទ្រព្យសម្បត្តិ១៩៨ពាន់លានដុល្លារអាមេរិក ដោយទ្រព្យសម្បត្តិរបស់លោកបានកើនឡើង៤,៥៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

និយាយពីជនជាតិម៉ាឡេស៊ី តែ២រូបគត់ដែលបានជាប់ឈ្មោះ ក្នុងសន្ទស្សន៍មហាសេដ្ឋីពាន់លានដុល្លារ Bloomberg Billionaires Index គឺលោក Robert Kuok និងលោក Tan Sri Dr Teh Hong Piow បានកើនទ្រព្យសម្បត្តិបញ្ចូលគ្នា មានចំនួន១,១១៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

លោក Robert Kuok បានជាប់ចំណាត់ថ្នាក់លេខ១១០ ជាមួយនឹងទ្រព្យសម្បត្តិ១៨,២ពាន់លានដុល្លារអាមេរិក បន្ទាប់ពីទ្រព្យសម្បត្តិកើនឡើ​ង៧៧៥លានដុល្លារ ខណៈលោក Tan Sri Dr Teh Hong Piow ជាប់ចំណាត់ថ្នាក់លេខ៣៨៦ ជាមួយនឹងទ្រព្យសម្បត្តិ៧,២២ពាន់លានដុល្លារអាមេរិក ដោយទ្រព្យសម្បត្តិកើនឡើង២២១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here