លោកឧកញ៉ាលឹម ហេងៈ កម្ពុជានឹងបង្កើតការិយាល័័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសជាច្រើនទៀត

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោនឹងបង្កើតតំណាងសភាពាណិជ្ជកម្ម នៅក្រៅប្រទេសកាន់តែច្រើនថែមទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃម្សិលម៉ិញនេះថា បន្ទាប់ពីបើកការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតំបន់សេនដាយ ក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ សម្តេចតេជោហ៊ុន សែននាយ​ករដ្ឋមន្រ្តីនៃកម្ពុជា នឹងបើកដំណើរការការិយាល័័យ តំណាងសភាពាណិជ្ជកម្មនៅតាមតំបន់ និងប្រទេសសំខាន់ៗជាច្រើនទៀតនាពេលអនាគត។

លោកឧកញ៉ាបានបន្តថា ការបើកការិយាល័យ តំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស មានសារៈសំខាន់ណាស់ ដើម្បីជួយរដ្ឋាភិបាលក្នុងការពង្រីកទំហំពាណិជ្ជកកម្ម និងទាក់ទាញការវិនិយោគ ពីបរទេសកាន់តែច្រើន​មកកាន់កម្ពុជា ខណៈពេលបរិយាកាសអាជីវកម្ម វិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា តាមរយៈការធ្វើកំណែទម្រង់ ជាបន្តបន្ទាប់របស់រដ្ឋាភិបាល យើងឃើញអ្វីៗមានភាពជឿនលឿន និងសញ្ញាវិជ្ជមានច្រើនសម្រាប់ទាក់ទាញការវិនិយោគពីបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “យ៉ាងណាអ្វីៗត្រូវដើរមួយៗ តាមជំហ៊ានរបស់វា យើង​ត្រូវការពេលវេលាបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here