សភាពាណិជ្ជកម្មកម្ពុជាចុះ MOU ជាមួយសភាពាណិជ្ជកម្មហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច

ដោយ៖ សុផារី

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាបានចុះ MOU ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីននៅក្នុងថ្ងៃនេះ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការច្នៃប្រឌិត កសិកម្ម ផលិតកម្ម សិទ្ធិផ្តាច់មុខ ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងចំណោមវិស័យផ្សេងៗទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ធីដូរូ អិល ឡកសីន ជេអ័រ (Honorable Teodoro L. Locsin Jr) រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ និងភាគីពាក់ព័ន្ធ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Royal Group បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំសូមធ្វើការចែករំលែកព័ត៌មានដ៏ល្អនេះ អំពីការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក បេណាឌីកតូ វី យូជូកូ (Amb. Benedicto V. Yujuico) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គឺរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការច្នៃប្រឌិត កសិកម្ម ផលិតកម្ម សិទ្ធិផ្តាច់មុខ ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងចំណោមវិស័យផ្សេងៗទៀត។”

អ្នកឧកញ៉ា គិត ម៉េង មានទំនុកចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងការពង្រីកទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន។ សភាទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ រៀបចំបេសកកម្មពាណិជ្ជកម្ម និងវិនិយោគ រៀបចំសិក្ខាសាលា និងសន្និសីទ រៀបចំពិព័រណ៍ និងរៀបចំការផ្គូផ្គងអាជីវកម្មផ្សេងៗទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here