ក្រសួងទេសចរណ៍រៀបចំកម្មវិធីប្រលងប្រណាំងវីដេអូអេកូនិងសហគមន៍ទេសចរណ៍

ដោយៈគង់ សិរីម៉ាលីនណា

         ភ្នំពេញៈ ក្រសួងទេសចរណ៍ បានដាក់ចេញកម្មវិធីប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ “កំណប់សហគមន៍ ជំរំទេសចរណ៍” រដូវកាលទី ៣ ឆ្នាំ២០២០-២០២១។

ការប្រលងប្រណាំងរដូវកាលទី៣នេះ នឹងធ្វើឡើងក្រោមប្រធានបទ “ខ្ញុំ និងធម្មជាតិ” ​ក្នុងគោលបំណងជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជនក្នុងការផ្សព្វផ្សាយ ពីសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្តុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាព យុទ្ធសាស្រ្តរបស់រាជរដ្ធាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ នៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍ ពិសេសរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ក្នុងដំណាក់វិបត្តិជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកដែលផលិតវីដេអូ ហើយទទួលបានជ័យលាភី នឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ ដូចខាងក្រោម

− លេខ១ ទទួលបានរង្វាន់ ៦ លានរៀល

− លេខ២ ទទួលបានរង្វាន់៤ លានរៀល

− លេខ៣ ទទួលបានរង្វាន់ ២ លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here