កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រទេសកម្ពុជាបានរៀបចំធ្វើម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី អឺរ៉ុបលើកទី១ (AEEBF1) ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម៤.០”។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូមួយចំនួនទៀតនឹងរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១(AEEBF1) ដែលជាព្រឹត្តិការណ៍អមនៃ ASEM 13 ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្ម ខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” តាមប្រព័ន្ធវីដេអូ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំនេះ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគគិន ធុរជន បញ្ញវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបចំនួនជិត១០០០នាក់ ដើម្បីជជែកពិភាក្សាគ្នា លើប្រធានបទមួយចំនួន រួមមាន ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ រួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជាតិយើងមូល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here