តើ ACMECS បង្កើតឡើងពីពេលណានិងមានគោលដៅយ៉ាងដូចម្តេច?

ដោយៈគង់ សិរីម៉ាលីនណា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំ ACMECS (កិច្ចពិភាក្សា យុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទីបី តាមប្រព័ន្ធវីដេអូពីចម្ងាយ។
កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមកិច្ចសម្របសម្រួលពីលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់ ពីវិធីផ្តល់គុណតម្លៃជាយុទ្ធសាស្ត្រ ដល់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ACMECS ក្នុងការបំពេញបន្ថែមដល់យន្តការអនុតំបន់ផ្សេងទៀត ក៏ដូចជាដើម្បីប្រមូល ធាតុចូល និងមតិយបល់ពីភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការពិនិត្យពិចារណាមុនកិច្ចប្រជុំឧត្តមមន្ត្រី ACMECS។

ថ្លែងសន្ទរកថាទៅកាន់អង្គប្រជុំនាឱកាសនោះ លោកស៊ុន ចាន់ថុលបានគូសបញ្ជាក់ពីតួនាទីយ៉ាង សំខាន់របស់ ACMECS ក្នុងការជួយបំពេញបន្ថែមទៅលើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និង បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផល និងបញ្ហាអាទិភាពដែលជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន ដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័ន ACMECS ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ មានប្រទេសជាសមាជិកចំនួន ប្រាំរួមមាន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ មានគោលបំណងតភ្ជាប់គម្លាតសេដ្ឋកិច្ចក្នុង ចំណោមប្រទេសទាំងអស់ជាសមាជិក និងលើកកម្ពស់វិបុលភាពនៅក្នុងអនុតំបន់ប្រកបដោយនិរន្តរ ភាព។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីនេះ ត្រូវបានរំពឹងថា នឹងដើរតួជាប្លុកអភិវឌ្ឍន៍ និងជំរុញអាស៊ានឱ្យឆ្ពោះទៅមុខ ក្នុងល្បឿនកាន់តែលឿនដោយឈរលើមូលដ្ឋានរឹងមាំ និងពឹងផ្អែកលើខ្លួនឯង និងវិបុលភាពរួមគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here