គន្លឹះសំខាន់ៗចំនួន៤ដែលគួរស្វែងយល់ក្នុងការការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី

ដោយៈ សាវុធ
ភ្នំពេញៈ ស្ទើរតែមនុស្សគ្រប់រូប ជាពិសេសអ្នកដែលទើបតែចាប់ផ្តើម បង្កើតគ្រួសារថ្មោងថ្មីតែងតែគិត និងមានបំណងប្រាថ្នាចង់បានផ្ទះមួយជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែបញ្ហាដែលតែងតែកើតមានសម្រាប់ពួកគេគឺថវិកាសម្រាប់ទិញ។

ដូច្នេះអ្វីដែលពួកគេអាចធ្វើបាន គឺការសន្សំប្រាក់ ឬក៏កម្ចីតាមមធ្យោបាយផ្សេងៗដូចជាខ្ចីពីធនាគារ និងមធ្យបាយផ្សេងទៀត។ ដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះ ជាមួយធនាគារក៏ដោយ អ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុងកម្រិតណាមួយ។ ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ។

ខាងក្រោមនេះគឺជាគន្លឹះ៤ចំណុចនៃការរៀបចំថវិកា ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នកៈ

គន្លឹះទី១
អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នក រួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ ដែលអ្នកត្រូវតែបង់ប្រចាំខែរួមមានដូចជាថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម និងការកំសាន្តផ្សេងៗ។ និយាយជារួមការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។គន្លឹះទី២
អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀត ដើម្បីដាក់រាល់ការចំណាយទាំងឡាយណា ដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ ឬស្រាបៀរ។ល។ ទាំងនេះអាចជាការចំណាយ ដែលមិនចាំបាច់សម្រាប់អ្នក ដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែន អ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នក ត្រូវតែមានភាពច្បាស់លាស់ ក្នុងការចំណាយណាដែលមិនចាំបាច់“កុំចំណាយបើមិនចាំបាច់”។
គន្លឹះទី៣
អ្នកត្រូវកំណត់ឲ្យបានច្បាស់ថា មួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះ បានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់ តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។ ប្រសិនបើចង់បានកម្ចីឆាប់រហ័សទាន់ចិត្ត ដើម្បីដោះស្រាយអាជីវកម្ម និងតម្រូវការរបស់អ្នក។
គន្លឹះទី៤
អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់ រួចយកចំណូលសរុបទាំងអស់ ដកប្រាក់ចំណាយសរុបចេញ បន្ទាប់មកអ្នកនឹងឃើញប្រាក់នៅសល់ សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ។ តួលេខនេះគឺជា ចំនួនប្រាក់ ដែលអ្នកអាចរក្សាទុកជារៀងរាល់ខែ ប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់ នៃការចំណាយរបស់អ្នកបានត្រឹមត្រូវ។
ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបាន វាជួយឲ្យអ្នកចេះគ្រប់គ្រងការ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្ត ផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរ ជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។
នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកសន្សំបានហើយ លោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ឬដើម្បីទូទាត់ជាមួយកម្ចីទិញផ្ទះពីធនាគារ៕ Spean៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here