ធនាគារ​ ហត្ថា ផ្តល់រង្វាន់យ៉ាងច្រើនមហាសាល និងអត្ថប្រយោជន៍ជាច្រើនជូនអតិថិជនបើកគណនីចរន្ត

កាន់តែអស្ចារ្យជាមួយនឹងកម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល” របស់ធនាគារ ហត្ថា ដែលផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់​ជូនដល់​អតិថិជនគណនី​ចរន្ត​ដែលរង្វាន់​រួមមាន៖ iPhone 12 Pro Max ចំនួន១០រង្វាន់ ម៉ូតូ​ម៉ាក​ Honda PCX ចំនួន ៣រង្វាន់ និងរង្វាន់ធំរថយន្ត​ម៉ាក Ford Ranger XLT 2021 ចំនួន១រង្វាន់។​ គួររម្លឹកផងដែរថា កម្មវិធី “បើកគណនីចរន្ត បានរង្វាន់មហាសាល”​ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១មកម្ល៉េះ និងបន្តរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឈ្នះរង្វាន់កាន់តែច្រើនជូនអតិថិជនទាំងអស់ដែលបានបើកគណនីចរន្តជាមួយធនាគារ ហត្ថា។ ​

ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្តទៅ​ជារៀងរាល់​៤ខែម្តង ហើយ​ការ​ចាប់​រង្វាន់​លើក​ទី​១ នឹង​ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។ ប្រញាប់បើក​គណនី​ចរន្ត​ឥឡូវនេះ​ដើម្បី​មាន​ឱកាស​មុន​គេ​ក្នុង​ការ​ឈ្នះ​រង្វាន់ ហើយបើ​ប័ណ្ណ​ផ្សង​សំណាង​របស់​អ្នក​មិន​មាន​សំណាង​ក្នុង​ការ​ចាប់​លើក​ទី១ទេ នោះ​ក្រុមហ៊ុននឹង​រក្សាទុក​សម្រាប់​ការ​ចាប់​លើក​ក្រោយ​ៗទៀត។

អ្វីដែលពិសេសជាងនេះទៅទៀត ក្រៅពីការចាប់រង្វាន់ អតិថិជនគណនីចរន្តទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួល​បាន​អត្រាការប្រាក់ពី​គណនី​ចរន្ត​រហូតដល់ ២.២៥% ក្នុងមួយឆ្នាំ ព្រម​ទាំង​ទទួល​បាន​សៀវភៅមូលប្បទាន ប្រើប្រាស់កម្មវិធី Hattha Mobile ប្រើប្រាស់កាត អេធីអឹម ដោយឥតគិតថ្លៃ និង អាច​ប្រើប្រាស់សេវាហិរញ្ញវត្ថុផ្សេងៗទៀតជាមួយ​ធនាគារ ហត្ថា បាន​យ៉ាង​ងាយ​ស្រួល ។ ​

សំណាង​មើល​មិន​ឃើញ ដាក់​ប្រាក់​មាន​សុវត្ថិភាពហើយ​ ទទួល​បាន​អត្ថប្រយោជន៍ជាច្រើន ព្រម​ទាំង​​មាន​ឱកាស​ឈ្នះរង្វាន់​ទៀត។ កុំ​បង្អង់​យូរទំនាក់ទំនងក្រុមការងារធនាគារ ហត្ថា​ឥឡូវនេះ តាម​រយៈ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោង សន្តិសុខ ស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ និងបានកម្លាយខ្លួនជាធនាគារពាណិជ្ជនៅខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្ន ធនាគារ ហត្ថា មាន​ដើម​ទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីន​អេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់​បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារ​ណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឱ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតនាពេលអនាគតដ៏ខ្លី។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ​ធំជាងគេបំផុតនៅ​ប្រទេស​​ជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ​លើ​​សកលលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here