សូម​អតិថិជន​ប្រា​សាក់​ប្រុងប្រយ័ត្ន​ការ​ឆបោក

ដោយ ស្រី​នាង

ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម.ក បាន​ជម្រាបជូន​ដល់​អតិថិជន​របស់ខ្លួន ដើម្បី​ការពារ​ការ​ឆបោក ឬ ការបន្លំ​តាមរយៈ​ការ​ទូរស័ព្ទ​ទៅកាន់​អតិថិជន ការផ្ញើ​ជា​សារ​សំឡេង ឬ ការផ្ញើ​សារ​តាមរយៈ​បណ្តាញ​សង្គម​នានា។

ដូច្នេះ ដើម្បី​ការពារ​ការ​ឆបោក ឬ ការបន្លំ សូម​អតិថិជន​ទាំងអស់​មេត្តា ទូទាត់​សងប្រាក់កម្ចី​នៅ​សាខា​ប្រា​សាក់​ជិត 200 ទីតាំង​ទូទាំង​ព្រះរាជណាចក្រ​កម្ពុជា ឬ សាខា​ដែល​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត បាន​គ្រប់​ម៉ោង​ធ្វើការ ឬ អាច​ទូទាត់​តាម​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង (Mobile Banking) ឬ តាម​ម៉ាស៊ីន ATM ប្រា​សាក់ ដោយ​គ្រាន់តែ​ផ្ទេរប្រាក់ ឬ ដាក់​ប្រាក់​ដែល​ត្រូវ​ទូទាត់​តាម​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​សង បាន​គ្រប់ពេលវេលា បាន​យ៉ាង​ងាយស្រួល។

ក្នុងករណី​មាន​បុគ្គល​ណា​ម្នាក់​ទាក់ទង​ទៅ​លោកអ្នក​ឱ្យ​បង់ប្រាក់​សង​កម្ចី​ដែល​បាន​ខ្ចី​ពី​ប្រា​សាក់ ដោយ​ធ្វើ​ការផ្ទេរ​ទៅ​លេខ​ទូរស័ព្ទ​របស់​ពួកគេ​តាមរយៈ​ភ្នាក់ងារ​ផ្ទេរប្រាក់ សូម​លោកអ្នក​កុំ​ផ្ទេរប្រាក់​ឱ្យ​ពួកគេ​ឱ្យសោះ ព្រោះនេះ​ជា​ករណី​ឆបោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រា​សាក់​តែងតែ​គិតគូរ​ពី​ហានិភ័យ​ដែល​អាច​កើតឡើង និង​អាចធ្វើឱ្យ​អតិថិជន អាច​នឹង​បាត់បង់​ផលប្រយោជន៍ ហេតុនេះ​សូម​លោកអ្នក​ទាក់ទង​មកកាន់​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 096 999 9911 ក្នុងករណី​មានការ​សង្ស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here