គណៈកម្មការមូលបត្រកម្ពុជាប្រកាសផ្លាស់ប្តូរឈ្មោះថ្មីទៅជា “និយ័តករមូលបត្រកម្ពុជា”

ដោយៈ ម៉ាណេត

ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា សម្រេចផ្លាស់ប្តូរឈ្មោះទៅជា “និយ័តករមូលបត្រកម្ពុជា” ដោយបន្តប្រើប្រាស់និមិត្តសញ្ញា និងត្រារបស់គណៈកម្មការមូលបត្រកម្ពុជាជាបណ្តោះអាសន្ន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជានៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានប្រែក្លា យជានិយ័តករមូលបត្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រម លេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា “ដូច្នេះឈ្មោះរបស់ “គណៈ កម្មការមូលបត្រកម្ពុជា” ត្រូវប្តូរទៅជា “និយ័តករមូលបត្រកម្ពុជា” ហើយនិយ័តករមូលបត្រកម្ពុជាបន្តប្រើប្រាស់និមិត្តសញ្ញា និងត្រារបស់គណៈកម្មការមូលបត្រកម្ពុជា រហូតដល់មានការជូនដំណឹងជាថ្មី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និយ័តករមូលបត្រកម្ពុជា ដែលទើបតែប្តូរឈ្មោះថ្មីនេះ ត្រូវបានបង្កើតឡើងក្រោយពីច្បាប់មូលបត្ររដ្ឋ និងច្បាប់ស្ដីពីការបោះផ្សាយ និងជួញដូរមូលបត្រមហាជនបានអនុម័តរួច និងមានគោលដៅគ្រប់គ្រងវិស័យមូលបត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចូលរួមចំ ណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឫអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហរិញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។

បេសកម្មរបស់និយ័តករមូលបត្រកម្ពុជា បង្កើត និងរក្សាឲ្យមានទំនុកចិត្ដពីអ្នកវិនិយោគ នៅកម្ពុជា តាមរយៈការការពារសិទ្ធិស្របច្បាប់ របស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយ និងការជួញដូរ មូលបត្រប្រកបដោយសណ្ដាប់ធ្នាប់ និងត្រឹមត្រូវ។

និយ័តករមូលបត្រកម្ពុជាលើកកម្ពស់ ការគ្រប់គ្រងទីផ្សារមូលបត្រ ឲ្យមានប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍទីផ្សារនេះ ឲ្យមានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ និងជំរុញឲ្យមានភាពសម្បូរបែបនៃឧបករណ៍សញ្ជ័យ តាមរយៈការទិញមូលបត្រ និងឧបករណ៍ហិរ ញ្ញវត្ថុផ្សេងទៀត។

និយ័តករមូលបត្រកម្ពុជា ក៏ជំរុញឲ្យមានការធ្វើវិនិយោគទុនពីបរទេស និងការចូលរួមក្នុងទីផ្សារមូលបត្រ នៅក្នុងព្រះរា ជាណាចក្រកម្ពុជា និងជួយសម្រួលដល់ការធ្វើឯកជនភាវូបនីយកម្មសហគ្រាសសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here