ដំណេះដឹង! តើវិនិយោគិនត្រូវធ្វើដូចម្ត៉េចដើម្បីកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើផ្សារហ៊ុន?

ដោយៈ សាវុធ

ភ្នំពេញៈ វិនិយោគិន ត្រូវស្គាល់អំពីហានិភ័យទាំងឡាយដែលមាន ហើយព្យាយាមតាមដានព័ត៌មាន អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន សមត្ថភាពគ្រប់គ្រងនិងសុចរិតភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនជាដើម ដើម្បីវាយតម្លៃអំពីហានិភ័យទាំងនោះ ក្នុងនាមជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនមួយ។

ការវិនិយោគលើភាគហ៊ុន ក៏ដូចជាការវិនិយោគដទៃទៀតដែរ លោកអ្នកចាំបាច់ត្រូវតាមដានឲ្យបានជាប់លាប់ នូវព័ត៌មានទាំងឡាយអំពីអាជីវកម្ម របស់ក្រុមហ៊ុនចុះបញ្ជី ការឡើងចុះនៃថ្លៃភាគហ៊ុន ហើយនិងពត៌មានពាក់ព័ន្ធដទៃទៀត ដើម្បីវាយតម្លៃអំពីគុណភាពអាជីវកម្មរបស់ក្រុមហ៊ុន តម្លៃរបស់ក្រុមហ៊ុន និងសម្រេចចិត្តថាគួរទិញ លក់ ឬក៏រក្សាទុកភាគហ៊ុនរបស់ក្រុមហ៊ុននោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែក នៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំ ណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។

ឧទាហរណ៍ លោកចាន់ លេង មានភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន១.០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាស ចែកភាគលាភជាសាច់ប្រាក់ចំនួន ២៥០រៀលក្នុងមួយភាគហ៊ុន។ ដូច្នេះភាគលាភជាសាច់ប្រាក់សរុប ដែលលោកចាន់នឹងទទួលបាន មានចំនួន ២៥០.០០០រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here