ចំណេះដឹង​ផ្សារ​ហ៊ុន! តើ​វាយតម្លៃ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​វិធីសាស្ត្រ​ដូចម្តេច?

ដោយៈ​សាវុធ

ភ្នំពេញៈ ការរកឃើញ​ក្រុមហ៊ុន​ល្អ ដើម្បី​វិនិយោគ​ជាមួយ ដូចដែល​បាន​លើក​បង្ហាញ​កាលពី​សប្តាហ៍​មុន នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ជាធម្មតា​វត្ថុ​ល្អ​រមែង​មាន​គេ​ត្រូវការ​ច្រើន និង​មានតម្លៃ​ថ្លៃ។

ប៉ុន្តែ​បើ​របស់​ល្អ តែ​ថ្លៃ​ពេក ក៏​មិនល្អ​សម្រាប់​ការវិនិយោគ​របស់​យើង​ដែរ។ ដូច្នេះ ជា​វគ្គ​បន្ទាប់​នៅទីនេះ យើង​នឹង​លើកមកបង្ហាញ​អំពី​របៀប នៃ​ការវាយតម្លៃសំខាន់ៗមួយចំនួន លើ​ក្រុមហ៊ុន​និង​ភាគហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារ​ក្រុមហ៊ុន​គឺជា​បណ្តុំ នៃ​ភាគហ៊ុន​សរុប​បញ្ចូល​គ្នា ដូច្នេះ​ការវាយតម្លៃ​ភាគហ៊ុន​គឺជា​ការវាយតម្លៃ​ក្រុមហ៊ុន​ទាំងមូល រួច​ចែក​នឹង​ចំនួន​ភាគហ៊ុន​សរុប។ តម្លៃ​ក្នុង​មួយ​ភាគហ៊ុន​ដែល​ចេញពី​ការ​គណនា​នេះ នឹងត្រូវ​យកទៅ​ប្រៀបធៀប​ជាមួយ​ថ្លៃ នៃ​ហ៊ុន​នោះ​ដែល​ជួញដូរ​នៅលើ​ទីផ្សារ​ហ៊ុន (ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា)។

ប្រសិនបើ​តម្លៃ​ហ៊ុន​គណនា ធំ​ជាង​ថ្លៃ​ជួញដូរ​លើ​ទីផ្សារ នោះគេ​អាច​សន្និដ្ឋានថា​ភាគហ៊ុន​នោះ កំពុង​ត្រូវបាន​ជួញដូរ​ក្នុង​តម្លៃថោក (undervalue)។ ផ្ទុយ​មកវិញ ប្រសិនបើ​តម្លៃ​ហ៊ុន​គណនា​តូច​ជាង​ថ្លៃ​ទីផ្សារ នោះគេ​និយាយថា​ភាគហ៊ុន​នោះ កំពុង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ថ្លៃ (overvalue)។

ដើម្បី​ទទួលបាន​ព័ត៌មាន​អំពី​ថ្លៃ​ទីផ្សារ យើង​គ្រាន់តែ​ចូលទៅក្នុង​គេហទំព័រ​របស់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (www.csx.com.kh) ឬ​គេហទំព័រ​របស់​ក្រុមហ៊ុន​មូល​ប​ត្រផ្សេងៗ ជាដើម។ ប៉ុន្តែ​តម្លៃ​មួយទៀត​ដែលជា​គូ​ប្រៀបធៀប នឹងត្រូវ​ទទួលបាន​ពី​ការប៉ាន់ស្មាន​និង​ការ​គណនា​របស់​យើង។ មាន​វិធីសាស្ត្រ​ច្រើន ប៉ុន្តែ​នៅទីនេះ យើង​នឹង​លើកយក​វិធីសាស្ត្រ​សាមញ្ញ និង​ពេញនិយម​មួ​យមក​ពន្យល់​គឺ“លំហូរ​សាច់ប្រាក់​សម្រាប់​ភា​ហ៊ុ​និក” (Free Cash Flow to Equity)។

យោងតាម​វិធីសាស្ត្រ​នេះ គឺ​គេ​ពិនិត្យមើល​ប្រវត្តិ​នៃ​លំហូរ​សាច់ប្រាក់ ដែល​នៅសល់​សម្រាប់​ភាគ​ហ៊ុ​និក (FCF) រួច​ធ្វើការ​ប៉ាន់ស្មាន​ពី​ទំនោរ​របស់​វា ៥ (ឬ១០)ឆ្នាំ ទៅមុខ ដោយ​ផ្អែកលើ​ការវិភាគ​អំពី​លទ្ធភាព​កំណើន ក៏ដូចជា​សមត្ថភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ទៅ​ថ្ងៃ​អនាគត។

បន្ទាប់មក គេ​បន្ត​ប៉ាន់ស្មាន​តម្លៃ​អនន្ត​របស់​វា (Perpetual Value – PerV) គឺ​តម្លៃ​ចាប់ពី​ឆ្នាំ​ទី៦ (ឬ​ទី១១) តទៅ ដោយ​ផ្អែក​ផងដែរ លើ​អត្រាកំណើន​សេដ្ឋកិច្ច​រយៈ​ពេល​វែង។ តម្លៃ​ប៉ាន់ស្មាន​អនាគត​ទាំងអស់នេះ នឹងត្រូវ​យកមក​គណ​នា​រកត​ម្លៃ​បច្ចុប្បន្ន​របស់​វា ដោយ​ប្រើ​អត្រា​អប្បហារ​មួយ ដែល​គណនា​ដោយ​ផ្អែកលើ​កម្រិត​ហានិភ័យ និងរ​ចនាស ម្ព័​ន្ធ​មូលធន​របស់​ក្រុមហ៊ុន រួច​បូក​តម្លៃ​បច្ចុប្បន្ន​ទាំងអស់នោះ​បញ្ចូល​គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here