លោកឧកញ៉ាហួត អៀងតុងៈ ស្ថានភាពគ្រឹះស្ថានហិរញវត្ថុនៅតែមានសុខមាលភាពល្អ

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា នៅតែមានសុខមាលភាពល្អ ហើយស្ថិតលើមាគ៌ានៃការរីកចម្រើនប្រកបដោយចីរភាព ទោះរងផលប៉ះពាល់ដោយជំងឺរាត​     ត្បាតCovid-19 ក៏ដោយ ខណៈគុណភាពឥណទាននៅតែមានល្អប្រសើរ។

លោកឧកញ៉ាហួត អៀងតុង ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករបានថ្លែងប្រាប់គេហទំព័រ Cambodiabanknews.com នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ថានភាពគ្រឹះស្ថានហិរញវត្ថុ នៅតែមានសុខមាភាពល្អ ដោយសារតែឃើញថាផលបត្រឥណទានរបស់យើងនៅតែមានការរីកចម្រើន ប៉ុន្តែតែរីកចម្រើនហាក់ដូចជាទាបជាង មុនពេលកូវីដ១៩បន្តិច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “ប្រាក់បញ្ញើរសន្សំ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយដូចយើងឃើញសុខភាពគ្រឹះស្ថានហិរញ្ញវត្ថុមានភាពប្រក្រតី”។លោកបានបន្តថា “គុណភាពឥណទានរបស់យើងមានធ្លាក់ចុះមែន ជាធម្មតាការសងយឺតស្ថិតនៅក្រោម១ភាគរយ ហើយឥឡូវវាឡើងដល់ជាង២ភាគរយ ប៉ុន្តែវានៅតែជាកម្រិតមួយល្អប្រសើរ ព្រោះវានៅក្រោម៣ភាគរយ វាជាកម្រិតមួយនៅក្នុងភាពល្អប្រសើរ”។

ទាក់ទងនឹងស្ថានភាពកូវីដ ដែលបង្កផលប៉ះពាល់គ្រប់វិស័យ លោកតុងបានលើកឡើងថា ការរៀបចំឥណទានឡើងវិញមានច្រើនមុនបន្តិច បើធៀបនឹងមុនពេលការផ្ទុះឡើង​នៃជំងឺកូវីដ១៩។

លោកបានពន្យល់ថា ការរៀបចំឥណទានឡើងវិញមានចំនួនច្រើន ហើយការរៀប​ចំឥណទានឡើងវិញនេះ អាស្រ័យលើស្ថានភាពអតិថិជនម្នាក់ៗ។ ការចង់បានរបស់អតិ​ថិ​ជនម្នាក់ៗ និងផលប៉ះពាល់របស់អតិថិជនផ្សេងៗគ្នា។

លោកហួត អៀងតុងបានន្ថែមថា “យើងពិនិត្យតាមជាក់ស្តែងនូវស្ថានភាព និងផលប៉ះពាលរបស់អតិថិជន ហើយយើងនឹងធ្វើការរៀបចំឥណទាន ទៅការសំនូមពររបស់អតិថិជនទៅតាមស្ថានភាពជាក់ស្តែង។

ការស្នើសុំរបស់អតិថិជន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថហត្ថាកសិ ករមានអត្រា ០.០១ភាគរយមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប៉ន្តែពេលមានបញ្ហាCovid-19ចំនួន អតិថិជនបានកើនដល់៨ភាគរយ នៃអតិថិជនសរុបរបស់យើង ដែលបានស្នើសុំការរៀបចំឥណទានឡើងវិញ ហើយគិតពីចំនួនអតិថិជនរបស់មានជាង១ម៉ឺននាក់។

លោកបន្ថែមថា អត្រាត្រឹម៨ ឬ៩ភាគរយគឺទាន់ច្រើននៅឡើយទេ ព្រោះតាមផលប៉ះពាល់នៃកូវីដទូទៅ។ បើសិនគិតចំនួនច្រើន គឺចាប់ពី៥០ភាគរយឡើងទៅ ទើបជាចំនួនច្រើនគួរឲ្យបារម្ភ៕

LEAVE A REPLY

Please enter your comment!
Please enter your name here